ស្តង់ទំនិញវៀតណាមទាក់ទាញការយកចិត្តទុកដាក់ជាពិសេសរបស់មិត្តភ័ក្កអន្តរជាតិនៅផ្សារណាត់នៅបារាំង
|
ស្តង់ទំនិញវៀតណាមទាក់ទាញការយកចិត្តទុកដាក់ជាពិសេសរបស់មិត្តភ័ក្កអន្តរជាតិ |
ស្តង់ទំនិញវៀតណាម ចំនួន 10 ជាមួយផលិតផលសិប្បកម្ម វិចិត្រសិល្បះ ចរបាប់ …ជាដើម កំពុងទាក់ទាញការយកចិត្តទុកដាក់ជាពិសេស របស់មិត្តភ័ក្កបារាំង និង
ពិភពលោក នៅផ្សារណាត់និទាឃរដូវ បារីស 2012។ ដែលបានប្រព្រឹត្តិ ទៅ ពីថ្ងៃ
ទី 28 មេសាដល់ថ្ងៃទី 8 ឧសភា។ នេះគឺជាផ្សារណាត់មានទ្រង់ទ្រាយធំបំផុតពីមុន
មក នៅបារីស ជាមួយ ស្តង់ទំនិញចំនួន 3,400 ស្តង់ តាំងបង្ហាញ បណ្ដាមុខ ទំនិញ មានអត្តសញ្ញាណរបស់ប្រទេសជាច្រើន មកពីទ្វីបអាស៊ី ទ្វីបអាហ្វ្រីក ទ្វីបអាមេរិក។
បងស្រី Mai Lien ម្ចាស់ Shop Mai Lien នៅផ្សារណាត់បារ៉ីស្ស ដែលបានចូលរួមផ្សារណាត់បារ៉ីស្ស 4 លើកហើយ អោយដឹងថា៖
“មិត្តភ័ក្កអន្តរជាតិចូលចិត្តស្តង់ទំនិញរបស់វៀតណាមណាស់ មានថ្ងៃគេមកទស្សនា
និងទិញទំនិញហើយ បណ្ដាថ្ងៃបន្តទៀត គេត្រឡប់មកវិញ និងនាំមិត្តភ័ក្គមកទៀត
ផង។ នេះគឺជាបណ្ដាអនុស្សាវរីយ៍ដ៏សប្បាយរីករាយ នាពេលបានចូលរួមផ្សារណាត់ លើកនេះទៀតផង។”
ម្ចាស់ស្តង់ទំនិញរបស់វៀតណាមភាគច្រើន នៅផ្សារណាត់លើកនេះ សុទ្ធតែបាន
អោយដឹងថា៖ ការចូលរួមព្រឹត្តិការនេះ សំខាន់គឺ ដើម្បីឧទ្ទេសនាមនិងផ្សព្វផ្សាយ
រូបភាពទំនិញវៀតណាម ទៅដល់មិត្តភ័ក្គបារាំង និងប្រទេសជាច្រើនទៀត៕