សីតុណ្ហភាពភព​ផែនដី មាន​ហានិភ័យកើនឡើងលើសពីដែនកំណត់ ១,៥​ អង្សាសេ បើ​តាម​ការសន្យា​ និងគោលនយោបាយអាកាសធាតុនាពេលបច្ចុប្បន្ន​

(VOVWORLD) - យោងតាមការវាយតម្លៃរបស់ Paris Equity Check ដែលបានប្រកាសនាថ្ងៃទី៦ ខែធ្នូ គោលនយោបាយអាកាសធាតុនៃប្រទេសអ្នកមានភាគច្រើន និងខឿនសេដ្ឋកិច្ចទើបលេចចេញដែលមានការបំភាយឧស្ម័នខ្ពស់ជាច្រើន អាចបណ្តាលឱ្យសីតុណ្ហភាពភពផែនដី លើសពីកំរិត ១,៥ អង្សាសេ។
សីតុណ្ហភាពភព​ផែនដី មាន​ហានិភ័យកើនឡើងលើសពីដែនកំណត់ ១,៥​ អង្សាសេ បើ​តាម​ការសន្យា​ និងគោលនយោបាយអាកាសធាតុនាពេលបច្ចុប្បន្ន​ - ảnh 1រោងចក្រថាមពលកំដៅដែលកំពុងដំណើរការ និងកំពុងសាងសង់ បានគំរាមកំហែងដល់គោលដៅនៃការទប់ស្កាត់ការឡើងកំដៅភពផែនដី។ រូបថត៖ TTXVN

កំរិតនៃការកើនឡើង ១,៥ អង្សាសេគឺជាដែនកំណត់សុវត្ថិភាពដែលត្រូវបានបញ្ជាក់ជាថ្មីនៅក្នុងសន្និសីទលើកទី ២៧ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP27) នៅទីក្រុង Sharm El-Sheikh (ប្រទេសអេហ្ស៊ីប) កាលពីខែមុន។     

យោងតាមការវាយតម្លៃរបស់ Paris Equity Check (មានជំនាញក្នុងការផ្តល់ទិន្នន័យវិទ្យាសាស្ត្រទាក់ទងនឹងបញ្ហាអាកាសធាតុ និងគោលនយោបាយរបស់បណ្តាប្រទេស) គោលនយោបាយអាកាសធាតុដែលប្រទេសអ្នកមានដូចជាសហរដ្ឋអាមេរិក កាណាដា និងសហភាពអឺរ៉ុប (EU) កំពុងអនុវត្តន៍អាចបណ្តាលឱ្យសីតុណ្ហភាពសកលលោក កើនឡើងប្រហែល ២,១ ទៅ ៣,៤ អង្សាសេ។ រួមផ្សំជាមួយនឹងគោលនយោបាយអាកាសធាតុនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន រួមមាន ចិន រុស្ស៊ី អារ៉ាប៊ីសាអូឌីត និងទួរគីនោះ ផលវិបាកកាន់តែអាក្រក់ទៅៗ - សំដៅទៅលើគ្រោះមហន្តរាយនៃការកើងឡើងសីតុណ្ហភាព ៥អង្សាសេនៅចុងសតវត្សនេះ។

ក្នុងពេលជាមួយគ្នានោះ ប្រទេសក្រីក្របំផុតលើពិភពលោកភាគច្រើនកំពុងស្ថិតក្នុងដំណើរការរក្សាការឡើងកម្ដៅភពផែនដីក្នុងកម្រិត ១,៥អង្សាសេ។ ទោះជាយ៉ាងណាក៏ដោយ មជ្ឈដ្ឋានអ្នកស្រាវជ្រាវបានព្រមានថា បណ្តាប្រទេសក្រីក្រនឹងត្រូវការការគាំទ្រផ្នែកហិរញ្ញវត្ថុពីប្រទេសអ្នកមាន ដើម្បីទ្រទ្រង់ការអភិវឌ្ឍន៍នៃការបំភាយឧស្ម័នទាបក្រោយឆ្នាំ ២០៣០។

នាបច្ចុប្បន្ន សីតុណ្ហភាពភពផែនដីបានកើនឡើង ១,២ អង្សាសេ ហើយបានបណ្តាលឱ្យមានព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរជាច្រើន ចាប់ពីរលកកំដៅ និងគ្រោះរាំងស្ងួត រហូតដល់ទឹកជំនន់ និងព្យុះត្រូពិចដែលមានសមត្ថភាពបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដោយសារតែការកើនឡើងនៃកម្រិតទឹកសមុទ្រ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ