ស្តារនិងធ្វើប្រក្រតី​ភាពនូវ​​កិច្ចសហប្រតិបត្តិការត្រីភាគី រវាងជប៉ុន កូរ៉េខាង​ត្បូង​ និងចិន

(VOVWORLD) - កូរ៉េខាងត្បូង ចិន និងជប៉ុន កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា បានឯកភាពគ្នា ពន្លឿនការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលត្រីភាគីឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។

ព័ត៌មាននេះត្រូវបានចេញផ្សាយបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Park Jin បានធ្វើសន្និសីទត្រីភាគីជាមួយសមភាគីចិនលោក Wang Yi និងសមភាគីជប៉ុនលោកស្រី Yoko Kamikawa នៅទីក្រុង Busan របស់កូរ៉េខាងត្បូង។ នេះគឺជាជំនួបថ្នាក់រដ្ឋមន្ត្រីការបរទេសលើកដំបូង ក្នុងរយៈពេល៤ឆ្នាំកន្លងទៅ រវាងប្រទេសទាំងបី។

ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សានាពេលរសៀលថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Park Jin បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ ប្រទេសទាំងបីបានយល់ព្រម "ស្តារ និងធ្វើប្រក្រតីភាព" នូវកិច្ចសហប្រតិបត្តិការត្រីភាគី; ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីទាំងបីរូបក៏បានឯកភាពជំរុញការរៀបចំកិច្ចប្រជុំកំពូលរវាងមេដឹកនាំនៃប្រទេសទាំងបី ក្នុងពេលវេលាឆាប់បំផុត និងងាយស្រួលបំផុតសម្រាប់គ្រប់ភាគី។ នាពេលខាងមុខ ប្រទេសនានានឹងពន្លឿនការរៀបចំសម្រាប់កិច្ចប្រជុំ។ យោងតាមរដ្ឋមន្ត្រីការបរទេស លោក Park Jin ប្រការដ៏មានសារៈសំខាន់បំផុត គឺរៀបចំកិច្ចសហប្រតិបត្តិការត្រីភាគីទៅជាយន្តការស្ថិរភាព និងនិរន្តរភាព។ ដើម្បីធ្វើដូច្នេះបាន ចាំបាច់ត្រូវស្វែងរកគម្រោងសហប្រតិបត្តិការសំខាន់ៗដែល "ប្រជាជននៃប្រទេសទាំងបីអាចទទួលយកបាន"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ