ស្ត្របឺរី Moc Chau "ហោះហើរ" ជាមួយ Vietnam Airlines

(VOVWORLD) - ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines កំពុងបម្រើម្ហូបថ្មីៗជាច្រើនមុខ ដែលបំផុសគំនិតដោយផ្លែស្ត្របឺរី Moc Chau ។

នេះគឺជាសកម្មភាពមួយក្នុងកម្មវិធី “ដំណើរកសិផល” ដែលជា ការប្តេជ្ញារបស់ Vietnam Airlines រួមដំណើរជាមួយកសិករវៀតណាមក្នុងការផ្សព្វផ្សាយ និងប្រើប្រាស់កសិផលប្រកបដោយសុវត្ថិភាព និងគុណភាពខ្ពស់។ តាមនោះ អ្នកដំណើរដែលជ្រើសរើសជើងហោះហើរ Vietnam Airlines នឹងត្រូវបានបម្រើជូននូវមុខម្ហូបនិងភេសជ្ជៈពីស្ត្របឺរី រួមមាន៖ ផ្លែស្ត្របឺរីស្រស់ តែស្ត្របឺរី  ស្ត្របឺរី mousse និងទឹកដោះគោជូររស់ជាតិស្ត្របឺរី នៅលើជើងហោះហើរទាំងក្នុងស្រុកនិងអន្តរជាតិ។ ផលិតផលទាំងអស់បានបំពេញតាមស្តង់ដារ VietGAP ។

ស្ត្របឺរី Moc Chau អាហារដែលមានផ្លែស្ត្របឺរីនៅលើជើងហោះហើរ Vietnam Airlines ។ រូបថត៖ VNA

ក្នុងអំឡុងពេលអនុវត្តកម្មវិធី “ដំណើរកសិផល” Vietnam Airline  បាន នាំផ្លែឈើវៀតណាមជាច្រើនលើក “ហោះហើរ” លើជើងហោះហើរនីមួយៗដូចជា៖ ផ្លែមៀន, ផ្លែផ្លុំខេត្ត Son La , ផ្លែគូលែន Luc Ngan (Bac Giang) និងកាហ្វេវៀតណាមជាដើម។  ប្រការនេះបានបញ្ជាក់ម្តងទៀតនូវតួនាទីរបស់អាកាសចរណ៍ជាតិក្នុងការលើកតម្កើងមុខមាត់ប្រទេសនិង ប្រជាជនក៏ដូចជាផលិតផលវៀតណាមក្នុងដំណើរទៅកាន់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ