សេតវិមានច្រានចោលព័ត៌មានអាមេរិកដកខ្លួនចេញពី WTO
(VOVWORLD) -នាថ្ងៃទី ២៩ មិថុនា ថ្លែងមតិទៅកាន់អ្នកយកព័ត៌មាននោះ ប្រធានាធិបតី លោកTrump បានអះអាងថា៖ "ខ្ញុំមិនបានពិភាក្សាអំពីការដកខ្លួនចេញពី WTO ទេ" ។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានបដិសេធចំពោះព័ត៌មានថា លោកបានរៀបចំផែនការដកអាមេរិកចេញពីអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ នាថ្ងៃទី ២៩ មិថុនា ថ្លែងមតិទៅកាន់អ្នកយកព័ត៌មាននោះ ប្រធានាធិបតី លោកTrump បានអះអាងថា៖ "ខ្ញុំមិនបានពិភាក្សាអំពីការដកខ្លួនចេញពី WTO ទេ" ។
មុននេះ នាថ្ងៃដដែល គេហទំព័រ Axios បានឲ្យដឹងថា៖លោក Trump បានថ្លែងមតិទៅកាន់មន្ត្រីសេតវិមានជាច្រើនលើកច្រើនសារអំពីបំណងចង់ដកអាមេរិកចេញពី WTO ផងដែរ៕