សេតវិមានប្រកាសផែនការនៃដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់ប្រធានាធិបតីអាមេរិក
(VOVWORLD) - នាថ្ងៃទី ២១ ខែមីនា សេតវិមានបានប្រកាសថា ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងធ្វើទស្សនកិច្ចនៅប្រទេសប៉ូឡូញក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីវិបត្តិអ៊ុយក្រែន។
ប្រធានាធិបតីអាមេរិក Joe Biden (រូបថត៖ AFP/TTXVN) |
លេខាធិការព័ត៌មាននៃសេតវិមានលោកស្រី Jen Psaki បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងធ្វើទស្សនកិច្ចនៅប្រទេស ប៉ូឡូញនៅថ្ងៃទី ២៥ ខែមីនា ហើយ ជួបពិភាក្សាទ្វេភាគីជាមួយសមភាគី ប៉ូឡូញលោក Andrzej Duda។ ដំណើរទស្សនកិច្ច របស់ប្រធានាធិបតីអាមេរិក ទៅកាន់ប្រទេសប៉ូឡូញប្រព្រឹត្តទៅមួយថ្ងៃ បន្ទាប់ពីលោកបានចូលរួមសន្និសីទរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានជួបជាមួយមេដឹកនាំនៃបណ្តាប្រទេសឧស្សាហកម្មឈានមុខគេលើពិភពលោក (G7) និងមេដឹកនាំសហភាពអឺរ៉ុប (EU) នៅទីក្រុងប្រ៊ុចសែល (បែលហ្សិក)។ ជម្លោះរុស្ស៊ី-អ៊ុយក្រែនជាបញ្ហានឹងត្រូវលើកមកពិភាក្សានៅក្នុងជំនួបទាំងនេះ។
យោងតាមផែនការដែលបានសេតវិមានប្រកាស នៅថ្ងៃទី ២៤ ខែមីនា ប្រធានាធិបតីអាមេរិក Joe Biden នឹងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូនិងកិច្ចប្រជុំ G7 មួយ ដើម្បីពិភាក្សាអំពីវិបត្តិអ៊ុយក្រែន។ លោកប្រធានាធិបតីអាមេរិកក៏នឹងចូលរួមសន្និសីទក្រុមប្រឹក្សាអឺរ៉ុបមួយដើម្បីពិភាក្សាអំពីបញ្ហាអ៊ុយក្រែនផងដែរ៕