សតិអារម្មណ៍ការទូតហូជីមិញគឺជាកេរដំណែលដែលមិន​អាចកាត់ថ្លៃ​បាន​ឡើយ

(VOVWORLD) - ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានសរសេរអត្ថបទក្រោមចំណងជើងថា “សតិអារម្មណ៍ការទូតហូជីមិញក្នុងមាគ៌ាកិច្ចការបរទេសរបស់បក្សនិងរដ្ឋ” ក្នុងឱកាសនៃពិធីរំលឹកខួបលើកទី ១៣០ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ។
សតិអារម្មណ៍ការទូតហូជីមិញគឺជាកេរដំណែលដែលមិន​អាចកាត់ថ្លៃ​បាន​ឡើយ - ảnh 1 រូបថតឯកសារ (nhandan.com.vn)

អត្ថបទនេះ បានអះអាងថា ក្នុងនាមជាអគ្គមគ្គុទេសក៏ ដ៏ប្រាជ្ញាឈ្លាសវៃ អ្នកការទូតដ៏ពូកែឆ្នើម មួយរូប ដែលបានបង្កើតខឿនការទូតវៀតណាមទំនើបនោះ លោកប្រធានហូជីមិញបានដឹកនាំកិច្ចការការទូតរបស់ប្រទេសជាតិ ជំនះពុះ ពារលើរាល់ការលំបាក ហើយចូលរួមចំណែកដណ្ដើមបានឯករាជ្យ សេរីភាព និងឯកភាពប្រទេសជាតិ។ ចាប់ពីលទ្ធិស្នេហាជាតិនិយម ប្រពៃ ណីវប្បធម៌វៀតណាម ចំណេះដឹងយ៉ាងជ្រាលជ្រៅ ហើយមានឬទ្ធានុភាពបទពិសោធន៍ដ៏សំបូរបែបតាមរយៈការធ្វើសកម្មភាពបដិវត្តអស់រយៈពេលរាប់សិបឆ្នាំនោះ លោកប្រធានហូជីមិញបានបន្សល់ទុកនូវសតិអារម្មណ៍ការទូតយ៉ាងជ្រាលជ្រៅនៅសតិអារម្មណ៍ហូជីមិញ សម្រាប់ ខឿនការទូតវៀតណាម។

ជាក់ស្ដែង សតិអារម្មណ៍ហូជីមិញគឺជាកេរដំណែលដែលមិនអាចកាត់ថ្លៃបាន ជាមូលដ្ឋានគ្រឹះនៃកម្លាំងពលំ ហើយជាកូនសោរ ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យ ប្រកបដោយប្រសិទ្ធភាពនូវមាគ៌ាកិច្ចការបរទេសរបស់បក្សតាមរយៈដំណាក់កាលបដិវត្ត។

រហូតមកដល់ពេលនេះ វៀតណាមមានទំនាក់ទំនងការទូតជាមួយប្រទេសជាសមាជិកអង្គការសហប្រជាជាតិចំនួន ១៨៩/១៩៣ ហើយមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន ៣០។ ក្រោមពន្លឺនៃសតិអារម្មណ៍ហូជីមិញនោះ ការទូតវៀតណាមនឹងបន្តសម្រេចបានជោគជ័យថ្មីៗ ចូលរួមចំណែកក្នុងបុព្វហេតុកសាង និងការពារមាតុប្រទេស នាំប្រទេសជាតិប្រកៀកស្មាជាមួយប្រទេសមហាអំណាចនានានៅលើពិភពលោក ដូចជាបំណាងប្រាថ្នាករបស់លោកប្រធានហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ