សតិអារម្មណ៍ហូជីមិញត្រូវបានកសាងឡើងដោយឈរលើមូលដ្ឋានសីលធម៌បដិវត្តន៍

(VOVWORLD) - លោកសាស្ត្រាចារ្យបណ្ឌិតខាងប្រវត្តិវិទ្យាជនជាតិរុស្ស៊ី Vladimir Kolotov នាយកវិទ្យាស្ថានស្រាវជ្រាវហូជីមិញចំណុះសាកលវិទ្យាល័យជាតិ St. Petersburg បានអះអាងថា សតិអារម្មណ៍ហូជីមិញត្រូវបានកសាងឡើង ដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនោះគឺសីលធម៌បដិវត្តន៍។ 
សតិអារម្មណ៍ហូជីមិញត្រូវបានកសាងឡើងដោយឈរលើមូលដ្ឋានសីលធម៌បដិវត្តន៍ - ảnh 1 លោកសាស្ត្រាចារ្យបណ្ឌិតខាងប្រវត្តិវិទ្យាជនជាតិរុស្ស៊ី Vladimir Kolotov (រូបថត៖ TTXVN)

លោកសាស្ត្រាចារ្យរូបនេះបានចែករំលែកថា៖ “ហូជីមិញជានិច្ចកាលសង្កត់ធ្ងន់ទៅ លើតួនាទីដ៏សច្ចធម៌របស់ប្រជាជនវៀតណាមក្នុងការតស៊ូរំដោះនិងឯកភាពជាតិ។ វាមានតម្លៃជានិរន្ត ហើយមូលដ្ឋានសីលធម៌ទាំងនេះត្រូវបានលោក ប្រធានហូជីមិញគួបផ្សំរវាងទស្សនវិជ្ជានៃលោកខាងលិចនិងលោកខាងកើត”។

ក្នុងពេលជាមួយគ្នានោះ លោកសាស្ត្រាចារ្យ Huang Zheng អតីតអនុ ប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រសង្គម Guangxi ជាអ្នកស្រាវជ្រាវមួយក្នុង ចំណោមអ្នកស្រាវជ្រាវអំពីលោកប្រធានហូជីមិញដ៏ល្បីល្បាញនៅប្រទេស ចិនបានអះអាងថា៖

“លោកប្រធានហូជីមិញបានដឹកនាំប្រទេសវៀតណាមដណ្ដើមបានឯករាជ្យពីអាណានិគមនិយមបារាំង ក្រោយរយៈពេល៨០ឆ្នាំរងការជិះជាន់សង្កត់ សង្កិន ហើយកសាងរដ្ឋសង្គមនិយមរបស់ខ្លួនឯង។ នេះជាការរួមចំណែកដ៏ ធំធេងនៅក្នុងប្រវត្តិសាស្ត្រនៃចលនារំដោះជាតិទូទាំងពិភពលោក។ ដោយ ការដណ្ដើមបានឯករាជ្យហើយដឹកនាំប្រជាជនវៀតណាមឆ្ពោះទៅរកលទ្ធិសង្គមនិយម កសាងរដ្ឋសង្គមនិយមរបស់ខ្លួនឯងនោះ លោកប្រធានបាន បង្កើតឡើងភាពជោគជ័យមួយក្នុងចំណោមប្រទេសដែលរងការត្រួតត្រា លើពិភពលោក”៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ