ស្ថានការណ៍ជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ១២ ខែសីហា នៅវៀតណាម
(VOVWORLD) - គិតត្រឹមព្រឹកថ្ងៃទី ១២ ខែសីហា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២៤១ ៥៤៣ នាក់ ក្នុងនោះមានករណីជាសះស្បើយចំនួន ៨៥ ១៥៤ នាក់។
សកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ |
គិតត្រឹមម៉ោង ១៨ និង ៣០ នាទី ថ្ងៃទី ១១ ខែសីហា ដល់ម៉ោង ៦ ថ្ងៃទី ១២ ខែសីហា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មី ចំនួន ៤ ៦៤២ នាក់ ក្នុងនោះមានករណីនាំចូលចំនួន ៣ នាក់ ហើយករណីឆ្លងក្នុងប្រទេសចំនួន ៤ ៦៣៩ នាក់ទៀតបានរកឃើញនៅទីក្រុងហូជីមិញ និងខេត្ត ក្រុងចំនួន ២៣ ដទៃទៀត។
ដូច្នេះ គិតត្រឹមព្រឹកថ្ងៃទី ១២ ខែសីហា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២៤១ ៥៤៣ នាក់ ក្នុងនោះមានករណីជាសះស្បើយចំនួន ៨៥ ១៥៤ នាក់ផងដែរ៕