ស្ថានការណ៍ជំងឺរាតត្បាតកូវីដ ១៩​នាថ្ងៃទី ៤ ខែសីហា នៅលើពិភពលោក

(VOVWORLD) - ប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩នៅតែជាសហរដ្ឋអាមេរិក ដោយមានករណីឆ្លងជំងឺជាង ៣៦ លាននាក់ និង មានករណីស្លាប់ជាង ៦៣០ ៤០០ នាក់។
ស្ថានការណ៍ជំងឺរាតត្បាតកូវីដ ១៩​នាថ្ងៃទី ៤ ខែសីហា នៅលើពិភពលោក - ảnh 1សកម្មភាពជួយសង្គ្រោះអ្នកជំងឺ (រូបថត៖ TTXVN)

គិតត្រឹមព្រឹកថ្ងៃទី ៤ ខែសីហា ពិភពលោកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបជាង ២០០ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ៤,២៥ លាននាក់។ ប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩នៅតែជាសហរដ្ឋអាមេរិក ដោយមានករណីឆ្លងជំងឺជាង ៣៦ លាននាក់ និង មានករណីស្លាប់ជាង ៦៣០ ៤០០ នាក់។

ជំងឺរាតត្បាតកូវីដ ១៩ នៅតែមានការវិវឌ្ឍយ៉ាងស្មុគស្មាញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រឈម នឹងការរីករាលដាលយ៉ាងខ្លាំងក្លារបស់វីរុសបំប្លែងខ្លួន Delta នោះបណ្តរដ្ឋាភិបាលនៃប្រទេសជាច្រើនបានបន្តអនុវត្តវិធានការត្រួតពិនិត្យដ៏តឹងរឹងដូចជា៖ ពន្យាពេលបទបញ្ញត្តិបិតខ្ទប់ ការរក្សាគម្លាតសង្គម ឬបំរាមគោចរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ