ស្ថានការណ៍​តានតឹងនៅ​អ៊ុយ​ក្រែ​ន​កាន់តែឡើងជណ្ដើរ

(VOVWORLD) - ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅមូលដ្ឋានទ័ពអាកាសអ៊ុយក្រែន ព្រមទាំងប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសនេះទៀតផង។ រុស្ស៊ីបានប្រើប្រាស់សព្វាវុធទំនើបៗ ដើម្បីវាយប្រហារទៅលើមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធយោធាដ៏សំខាន់ជាច្រើនរបស់អ៊ុយក្រែន។
ស្ថានការណ៍​តានតឹងនៅ​អ៊ុយ​ក្រែ​ន​កាន់តែឡើងជណ្ដើរ - ảnh 1យោងតាម CNN សាក្សីជាច្រើនបានឮសំឡេងផ្ទុះយ៉ាងខ្លាំងពីមូលដ្ឋានយោធានៅជិតរដ្ឋធានីគៀវ (រូបថត៖ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន)

ទីប្រឹក្សាក្រសួងមហាផ្ទៃអ៊ុយក្រែននៅថ្ងៃទី ២៤ កុម្ភៈ បានឲ្យដឹងថា ការបាញ់ផ្លោងនានាបានបណ្ដាលឲ្យមនុស្សម្នាក់ត្រូវស្លាប់ និងម្នាក់ទៀតរងរបួសនៅតំបន់ Brovary ក្បែរទីក្រុង Kiev។ នៅលើបណ្ដាញសង្គម Facebook ក្រសួងការពារជាតិអ៊ុយក្រែនបានប្រកាសថា កងទ័ពនៃប្រទេសនេះកំពុង "ការពារ" និង "ទប់ស្កាត់កងទ័ពរុស្ស៊ី ដោយបានបាញ់ទម្លាក់យន្តហោះចំនួន ៥ គ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿងទៀតរបស់រុស្ស៊ី។ ទោះយ៉ាងណាក៏ដោយ កងទ័ពរុស្ស៊ីបានបដិសេធព័ត៌មានទាំងនេះ។

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅមូលដ្ឋានទ័ពអាកាសអ៊ុយក្រែន ព្រមទាំងប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសនេះទៀតផង។ រុស្ស៊ីបានប្រើប្រាស់សព្វាវុធទំនើបៗ ដើម្បីវាយប្រហារទៅលើមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធយោធាដ៏សំខាន់ជាច្រើនរបស់អ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ត្រឹមតែវាយប្រហារទៅលើមូលដ្ឋានយោធារបស់អ៊ុយក្រែនប៉ុណ្ណោះ ផ្ទុយទៅនឹងសេចក្តីប្រកាសពីមុនរបស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចដែលថាទីក្រុងធំៗជាច្រើនក្នុងប្រទេសអ៊ុយក្រែនត្រូវរងការវាយប្រហារ រួមទាំងទីក្រុងគៀវទៀតផង។

ក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធមួយទៀត មន្ត្រីជាន់ខ្ពស់មួយរូបរបស់រដ្ឋបាល លោកប្រធានាធិបតីអាមេរិក Biden បានឲ្យដឹងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តគ្រោងនឹងអនុវត្តន៍ទណ្ឌកម្មយ៉ាងពេញលេញទៅលើរុស្ស៊ី ដែលបានពិភាក្សាអស់រយៈពេលជាច្រើនសប្តាហ៍កន្លងទៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ