ស្ថានការណ៍នៅតំបន់ Gaza កាន់តែកើនឡើងយ៉ាងស្មុគស្មាញ
(VOVWORLD) - ពីថ្ងៃទី ១១ ដល់ ថ្ងៃទី១៣ ខែវិច្ឆិកា ភាពតានតឹងនៅតំបន់ Gaza បានកើនឡើងយ៉ាងខ្លាំង ខណៈដែល អ៊ីស្រាអែលនិងប៉ាឡេស្ទីនមានសកម្មភាពយោធា តបតគ្នាជាបន្តបន្ទាប់ បន្ទាប់ពីការប្រយុទ្ធគ្នាដោយកាំភ្លើងរវាងកងទ័ពអ៊ីស្រាអែល និងប៉ាឡេស្ទីន កាលពីថ្ងៃទី១១ ខែវិច្ឆិកាកន្លងទៅ ដែលបណ្តាលឲ្យជនប៉ាឡេស្ទីនត្រូវបានស្លាប់ចំនួន ៦ នាក់។
យន្តហោះចម្បាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើស្ទូឌីយោ(Studio) នៃទូរទស្សន៍របស់ចលនាអ៊ីស្លាមប្រដាប់អាវុធហាម៉ាស់ (Hamas) នៅតំបន់ Gaza ខាងប៉ាឡេស្ទីន |
ភាពតានតឹងកាន់តែកើនឡើងបន្ទាប់ពីយន្តហោះចម្បាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើស្ទូឌីយោ(Studio) នៃទូរទស្សន៍របស់ចលនាអ៊ីស្លាមប្រដាប់អាវុធ Hamas នៅតំបន់ Gaza ខាងប៉ាឡេស្ទីន ព្រមទាំងអនុវត្តការវាយប្រហារតាមអាកាស «នៅទូទាំងតំបន់ Gaza » នាថ្ងៃទី ១២ និងថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅដើម្បីតបតទៅនឹងការបាញ់រ៉ុក្កែតពីទឹកដីប៉ាឡេស្ទីនផងដែរ។
ទាក់ទងនឹងបញ្ហានេះផងដែរ នាថ្ងៃទី ១៣ ខែវិច្ឆិកា សម្ព័ន្ធអារ៉ាប់ (AL) បានថ្កោលទោសលើអំពើហឹង្សាដែលកំពុងកើនឡើងនោះហើយព្រមទាំងស្តីបន្ទោស ទៅលើអ៊ីស្រាអែលចំពោះផលវិបាកនៃការវាយប្រហារទាំងនេះផងដែរ។ នាពេលបច្ចុប្បន្ន ចំនួនមនុស្សដែលត្រូវបានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រា អែលសំដៅលើតំបន់ហ្គាហ្សា បានកើនឡើងដល់ ១៣នាក់ ៕