ស្ថានការណ៍នៅអាហ្វហ្កានីស្ថាន៖ ឯកអគ្គរដ្ឋទូតអាហ្វហ្កានីស្ថានអំពាវនាវឱ្យអង្គការសហប្រជាជាតិចូលរួមដំណើរការសន្តិភាព
(VOVWORLD) - នាថ្ងៃទី ១ ខែកញ្ញា ឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានប្រចាំនៅតាហ្ស៊ីគីស្ថានលោក Muhammad Zohir Agbar បានអំពាវនាវឲ្យអង្គការសហប្រជាជាតិចូលរួមដំណើរការសន្តិភាពនៅអាហ្វហ្គានីស្ថាន ព្រមទាំងព្រមានប្រទេសនានា មិនគប្បីទទួលស្គាល់តួនាទីរបស់កម្លាំងឥស្លាមតាលីបង់នៅប្រទេសអាស៊ី ភាគនិរតីនេះយ៉ាងប្រញាប់ប្រញាល់ឡើយ។
អ្នកប្រយុទ្ធតាលីបង់ឈរយាមនៅក្នុងក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន (រូបថត៖ THX/VNA) |
ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Sputniknews (រុស្ស៊ី) លោកឯកអគ្គរដ្ឋទូត Agbar បានឲ្យដឹងថា លោកបានស្នើឲ្យបណ្ដាប្រទេសមហាអំណាច ដែលមានផលប្រយោជន៍ដោយឡែកនៅអាហ្វហ្គានីស្ថានកុំទទួលស្គាល់ក្រុមតាលីបង់យ៉ាងប្រញាប់ប្រញាល់ពេកឡើយ។ អង្គការសហប្រជាជាតិគប្បីចូលរួមដំណើការសន្តិភាពនៅអាហ្វហ្គានីស្ថាន ដើម្បីផលប្រយោជន៍របស់ប្រជាជន ក្នុងនោះមានទាំងពលរដ្ឋ និងអ្នកកាន់សាសនាទាំងអស់ ព្រមទាំងទុកឲ្យក្រុមតាលីបង់បង្កើតរដ្ឋាភិបាលពហុតំណាង និងរៀបចំការបោះឆ្នោតដោយមានការចូលរួមយ៉ាងសកម្ម ពោលគឺមិនមែនជាមានលក្ខណៈរូបភាពឡើយ របស់ប្រជាជាតិទាំងអស់នៅអាហ្វហ្គានីស្ថាននៅក្នុងដំណើរការនេះផងដែរ៕