ស្ថានទូតចិនប្រចាំនៅវៀតណាមរៀបចំពិធីជប់លៀងក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទីវាបុណ្យជាតិ
|
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van Ninh ចូលរួមនិងថ្លែងមតិនៅ
ពិធីជប់លៀងក្នុងរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបុណ្យជាតិចិន (រូបថត៖VGP) |
(VOVworld) - នាយប់ថ្ងៃទី២៩ កញ្ញា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van
Ninh បានអញ្ជើញចូលរួមពិធីជប់លៀងក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី
៦៥នៃទិវាបង្កើតសាធារណៈរដ្ឋប្រជាមានិតចិន (១ តុលា ១៩៤៩ - ១ តុលា ២០១៤) ដែលបានរៀបចំឡើងដោយស្ថានទូតចិនប្រចាំនៅវៀតណាម។ថ្លែងមតិនៅទីនេះ
លោក Vu Van Ninh បានអះអាងថា បក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាម
ត្រៀមខ្លួនជាស្រេច រួមជាមួយបក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជនចិន ពង្រឹងនិង
ពង្រីកថែមទៀតចំណងមិត្តភាពជាប្រពៃណី ក៏ដូចជាការយល់ដឹងនិងទំនុកទុក
ចិត្តរវាងប្រជាជននៃប្រទេសទាំង២ នាំទំនាក់ទំនងដៃគូសហប្រតិបតិ្តការយុទ្ធ
សាស្រ្តលើគ្រប់វិស័យរវាងប្រទេសទាំង២ អភិវឌ្ឍន៍ដោយស្ថិរភាពនិងចីរភាព
រួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍នៅតំបន់និងលើពិភព
លោកទៀតផង។ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាមលោក Hong Xiaoyong បាន
អះអាងថាចិនមានគោលបំណង ធ្វើឲ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀត
ណាមស៊ីជំរៅថែមទៀត ពង្រីកកិច្ចសហប្រតិបតិ្តការ និងជំរុញទំនាក់ទំនងដៃគូ
យុទ្ធសាស្ត្រឡើងកំពស់ថ្មី១៕