ស្ថានទូតចិនប្រចាំនៅ​អាមេរិក​ចេញសេចក្តីប្រកាស ប្រឆាំងជំទាស់​នឹងការដែល​អាមេរិកបានស្នើឲ្យបិទស្ថានអគ្គកុងស៊ុលចិននៅ Houston

(VOVWORLD) - បន្ទាប់ពីមានប្រតិកម្មជាផ្លូវការរបស់ក្រសួងការបរទេសចិននោះ នាព្រឹកថ្ងៃទី ២៣ ខែកក្កដា (តាមម៉ោងទីក្រុងប៉េកាំង) ស្ថានទូតចិនប្រចាំនៅអាមេរិកក៏បានចេញសេចក្ដីប្រកាសប្រឆាំងជំទាស់ការដែល អាមេរិកបានស្នើឲ្យបិទស្ថានអគ្គកុងស៊ុលចិននៅ Houston។
ស្ថានទូតចិនប្រចាំនៅ​អាមេរិក​ចេញសេចក្តីប្រកាស ប្រឆាំងជំទាស់​នឹងការដែល​អាមេរិកបានស្នើឲ្យបិទស្ថានអគ្គកុងស៊ុលចិននៅ Houston - ảnh 1ភ្ញៀវទេសចរនៅស្ថានអគ្គកុងស៊ុលចិននៅ Houston  (រូបថតៈ AFP )

សេចក្ដីប្រកាសនេះបានលើកច្បាស់ថាចិនបានប្រឆាំងជំទាស់យ៉ាងដាច់អហង្ការចំពោះការដែល អាមេរិក បាន ស្នើឲ្យបិទស្ថានអគ្គកុងស៊ុលចិននៅទីក្រុង Houston ព្រមទាំងចាត់ទុកថា នេះគឺជាទង្វើបង្ករឿងហេតុខាងនយោបាយ ដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ និងគោលការណ៍គ្រឹះនៃទំនាក់ទំនងអន្តរជាតិក៏ដូចជាបទប្បញ្ញត្តិពាក់ព័ន្ធនៃសន្ធិសញ្ញាកុងស៊ុលចិន - អាមេរិក ព្រមទាំង បំផ្លាញទំនាក់ទំនងទ្វេភាគីដោយចេតនា។សេចក្ដីប្រកាសនេះក៏បានអះអាងថា ចិនជានិច្ចកាលប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី ២២ ខែកក្កដា អាមេរិកបានស្នើឲ្យចិនបិទស្ថានអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុង Hoston ក្នុងរយៈពេល ៧២ ម៉ោង។ មូលហេតុគឺ ភាគីអាមេរិកបានចោទប្រកាន់ចិនពីបទជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់អាមេរិកក៏ដូចជាលួចយកកម្មសិទ្ធិបញ្ញារបស់អាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ