ស្ថានទូតដាណឺម៉ាក់រៀបចំការរត់ Maraton ឆ្លងកាត់ភ្នំនៅវៀតណាម
|
ឯកអគ្គរដ្ឋទូតដាណឺម៉ាក់ លោក John Nielsen (http://thethaovanhoa.vn/) |
(VOV)_នាថ្ងៃទី៣១ កក្កដា នៅទីក្រុងហាណូយ ស្ថានទូតដាណឺម៉ាក់ប្រចាំនៅ
វៀតណាមបានរៀបចំសន្និសិទកាសែតឧទ្ទេសនាមអំពីការរត់Maraton ឆ្លងកាត់ភ្នំលើក ដំបូងនៅវៀតណាម។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនាថ្ងៃទី ៥ តុលា នៅស្រុក Sapa
ខេត្ត Lao Cai។ តាមគំរោង ការរត់Maraton ឆ្លងកាត់ភ្នំលើកនេះនឹងទាក់ទាញកីឡាករ ចំនួន១០០នាក់ មកពីប្រទេសចំនួនជាង២០លើទូទាំងពិភពលោក។ ឯកអគ្គរដ្ឋទូត ដាណឺម៉ាក់ លោក John Nielsen បានអោយដឹងថា÷
“ ពេលរៀបចំព្រឹត្តិការណ៍នេះយើងខ្ញុំចង់លើកកំពស់បញ្ហាកីឡា សុខភាព និងអភិវឌ្ឍន៍ទេសចរណ៍។ ដូច្នេះ ខ្ញុំបានរួមសហការជាមួយក្រុមហ៊ុន Novo Nordisk រៀបចំព្រឹត្តិការណ៍នេះ៕”