ស្ថានទូតម៉ាឡេស៊ីផ្ដល់ជំនួយដល់ប្រជាជននៅភាគកណ្ដាលវៀតណាមដែលរងផលប៉ះពាល់ដោយសារទឹកជំនន់
(VOVWORLD) - វត្ថុសម្ភារៈមួយចំនួនក្នុងតម្លៃ២២.០០០ដុល្លាអាមេរិកពីសមាគមន៍ធុរកិច្ច ម៉ាឡេស៊ីប្រចាំវៀតណាម និងទឹកប្រាក់៥.០០០ដុល្លាអាមេរិកពីសម្ព័ន្ធក្រុម ហ៊ុន Gamuda Land ក៏ត្រូវបានប្រគល់ជូនដល់ភាគីវៀតណាមផងដែរ៕
ស្ថានទូតម៉ាឡេស៊ីប្រគល់ជំនួយជូនចំពោះប្រជាជន វៀតណាមនៅភាគកណ្ដាល ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។ (រូបថត៖ thanhtra.com.vn) |
នាថ្ងៃទី១៧ ខែធ្នូ ថ្នាក់ដឹកនាំនាយកដ្ឋានទទួលបន្ទុកអាស៊ីអាគ្នេយ៍-អាស៊ីខាងត្បូង-ប៉ាស៊ីហ្វិកខាងត្បូង បានទទួលជួបលោកស្រី Sharifah Norhana Syed Mustaffa ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំវៀតណាម ដែល អញ្ជើញមកប្រគល់ជំនួយជាទឹកប្រាក់ចំនួន២៥.០០០ដុល្លាអាមេរិកពីរដ្ឋា ភិបាលម៉ាឡេស៊ីផ្ញើរជូនប្រជាជននៅភាគកណ្ដាលវៀតណាមដែលរង ផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នាពេលកន្លងមក។
វត្ថុសម្ភារៈមួយចំនួនក្នុងតម្លៃ២២.០០០ដុល្លាអាមេរិកពីសមាគមន៍ធុរកិច្ច ម៉ាឡេស៊ីប្រចាំ វៀតណាម និងទឹកប្រាក់៥.០០០ដុល្លាអាមេរិកពីសម្ព័ន្ធក្រុម ហ៊ុន Gamuda Land ក៏ត្រូវបានប្រគល់ជូនដល់ភាគីវៀតណាមផងដែរ៕