ស្ថានទូតរុស្ស៊ីប្រចាំនៅស៊ីរីត្រូវការវាយប្រហារដោយគ្រាប់បែក

ស្ថានទូតរុស្ស៊ីប្រចាំនៅស៊ីរីត្រូវការវាយប្រហារដោយគ្រាប់បែក - ảnh 1
រូបថតៈ AFP


(VOVworld)-នាថ្ងៃទី២២កញ្ញា គ្រាប់បែក១គ្រាប់បានផ្ទុះក្នុងស្ថានទូតរុស្ស៊ីប្រចាំនៅ
ស៊ីរី បណ្តាលឲ្យមន្ត្រីក្នុងស្ថានទូតចំនួន៣នាក់រងរបួស។ មូលហេតុរឿងរ៉ាវនេះកំពុង
ត្រូវបានស៊ើបអង្កេត។ ​ការវាយប្រហានេះកើតមានឡើងបន្ទាប់ពីការណាល់​ទូរទស្សន៌លេខ១របស់រុស្ស៊ីចេញផ្សារបទសម្ភាសរដ្ឋមន្រ្តីរុស្ស៊ីលោក Sergei Lavrov អំពីរាល់ការចោទប្រកាន់ប្រើប្រាស់អំពើហឹង្សារបស់លោកខាងលិច។ ក្នុងការឆ្លើយ
សំភាស លោក Lavrov ចាត់ទុកថា លោកខាងលិចមិនប្រមូលផ្តុំស្វែង រកដំណោះ
ស្រាយសន្តិភាពសម្រាប់ស៊ីរីឡើយ ថែមទាំងមានឧបាយកល​ជម្រុញសេចក្តីសម្រេច
ចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បអនុញ្ញត្តឲ្យប្រើ ប្រាស់កម្លាំងប្រឆាំងរដ្ឋអំណាច
Damascus ផង។ លោក Lavrov សន្និដ្ឋាន ថា ចំពោះស្ថានភាពនៅស៊ីរី ប្រការសំខាន់
បំផុតគឺធានាបានដំណោះស្រាយ នយោបាយដោយឈរលើស្មារតីនៃកិច្ចព្រមព្រៀង
Geneva នាថ្ងៃទី ៣០មិថុនា ឆ្នាំ២០១២។​កិច្ចព្រមព្រៀងនេះត្រូវបានប្រទេសទាំងឡាយ
ចាត់ទុកជាមូលដ្ឋាន តែមួយគត់ដើម្បីដោះស្រាយវិបត្តិនៅស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ