ស្ថានទូតវៀតណាម ប្រចាំនៅអ៊ីតាលី បានរៀបចំពិធីបង្ហូតទង់អាស៊ាន
|
ស្ថានទូតវៀតណាម ប្រចាំនៅអ៊ីតាលី បានរៀបចំពិធីបង្ហូតទង់អាស៊ាន
(http://www.vietnamplus.vn/) |
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ៤៥ ទិវាបង្កើត ASEAN និងលើកទី ១៧ ទិវាវៀតណាមជាសមាជិកពេញសិទ្ធរបស់អាស៊ាន នាថ្ងៃទី ៣០ កក្កដា ស្ថានទូត
វៀតណាម ប្រចាំនៅអ៊ីតាលី បានរៀបចំពិធីបង្ហូតទង់អាស៊ាន។ ថ្លែងមតិនៅ ពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី Nguyen Hoang Long លើកឡើង ដំណាក់ កាល បង្កើត អភិវឌ្ឍន៍ និងរីកធំធាត់ របស់អាស៊ាន។ ទន្ទឹមនឹងនោះ ក៏បានអះអាងថា៖ ពិធីបង្ហូតទង់ ជាសកម្មភាព មានអត្ថន័យ រំលឹកខួបអនុស្សាវរីយ៍ ទិវាបង្កើតរបស់ អាស៊ាន (ថ្ងៃទី ៨ សីហា ឆ្នាំ ១៩៦៧) នេះគឺជាសក្ខីភាព របស់ការសន្យាផង និងក៏ជានិមិត្តសញ្ញាដើមដំបូងរបស់បណ្ដាប្រទេសអាស៊ាន សំដៅឆ្ពោះទៅ ការកសាង សហគមន៍អាស៊ានមួយ នាឆ្នាំ ២០១៥ទៀតផង។
មុននោះ ក្រសួងការបរទេសអ៊ីតាលី បានរួមសហការជាមួយ សម្ព័ន្ធអង្គភាពអាជិវកម្ម
ឧស្សាហកម្មអ៊ីតាលី រៀបចំ៖ “វេទិកា យល់ដឹងអំពីអាស៊ាន” នៅទីក្រុង Roma ជាមួយ
គោលដៅ ជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច រវាងអ៊ីតាលី ជាមួយបណ្ដាប្រទេស
អាស៊ាន៕