ស្ថានទូតវៀតណាមជូនអំណោយបុណ្យចូលឆ្នាំថ្មីចំពោះអាណិកជនវៀតណាមនៅកម្ពុជា
|
ស្ថានទូតវៀតណាមជូនអំណោយបុណ្យចូលឆ្នាំថ្មីចំពោះអាណិកជនវៀតណាមនៅកម្ពុជា |
(VOV)_នាព្រឹកថ្ងៃទី២កុម្ភះ នៅខេត្តកំពង់ស្ពឺ (កម្ពុជា) ស្ថានទូតវៀតណាមប្រ
ចាំនៅព្រះរាជាណាចក្រកម្ពុជា បានជូនអំណោយបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០១៦ ជាង១០០កញ្ចប់ ចំពោះអាណិកជនវៀតណាមក្រីក្រនៅក្នុងតំបន់។ នាថ្ងៃនេះដែរ
ក្រុមហ៊ុនទូរស័ព្ទ Metfone Campuchia រួមសហការជាមួយអគ្គសមាគមជនកម្ពុជា
មានដើមកំណើតវៀតណាម ជូនអំណោយចំនួន១៥០ចំណែក ចំពោះអាណិកជន
វៀតណាមនៅរាជធានីភ្នំពេញ។ លោក Chau Van Chi ប្រធានអគ្គសមាគមជនកម្ពុ
ជាមានដើមកំណើតវៀតណាមបានអោយដឹងថា៖ច្រើនឆ្នាំមក អគ្គសមាគមបានរួម
សហការជាមួយអង្គការ អង្គភាពអាជីវកម្មរៀបចំទៅជូនអំណោយចំពោះអាណិក
ជនវៀតណាម ជាពិសេសគឺក្នុងឱកាសចូលឆ្នាំថ្មី។ លោក Dan Van Son ជនមួយនាក់
ដែលបានទទួលបុណ្យចូលឆ្នាំថ្មីបានអោយដឹងថា៖
“ខ្ញុំមោទនភាពណាស់ ដោយបានក្រុមហ៊ុនយកចិត្តទុកដាក់ដល់បងប្អូនអាណិក
ជននៅកម្ពុជា។ តាងនាមអោយគ្រួសារ និងបងប្អូនអាណិកជននៅទីនេះ ខ្ញុំសូមថ្លែង
អំណរគុណចំពោះក្រុមហ៊ុនដែលបានយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅខាងស្មារ
តីរបស់បងប្អូន។គ្រាន់តែឆ្នាំណា បងប្អូនយើងខ្ញុំក៏ទទួលបានអំណោយបុណ្យចូលឆ្នាំ
ថ្មីពីក្រុមហ៊ុន Metfone ដែរ៕”