ស្ថានទូតវៀតណាមនៅបណ្តាប្រទេសរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Le Kha Phieu

(VOVWORLD) - មន្រ្តី បុគ្គលិកនៃស្ថានទូត និងការិយាល័យតំណាងនៃប្រទេសវៀតណាម រួមទាំងតំណាងសហគមន៍វៀតណាមនៅប្រទេស ចិនបានចូលរួមក្នុងពិធីនេះ។
ស្ថានទូតវៀតណាមនៅបណ្តាប្រទេសរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Le Kha Phieu - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិនលោក Pham Sao Mai បានថ្លែងមរណទុក្ខ រំលឹកវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Le Kha Phieu 

នាព្រឹកថ្ងៃទី ១៤ ខែសីហា នៅទីក្រុងប៉េកាំង ស្ថានទូតវៀតណាមប្រចាំនៅចិនបានរៀបចំដ៏ឧឡារិកពិធីគោរពវិញ្ញាណក្ខ័ន្ធនិងបើកសៀវភៅក្រាំងមាសមរណទុក្ខ ដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធអតីតអគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Le Kha Phieu។ មន្រ្តី បុគ្គលិកនៃស្ថានទូត និងការិយាល័យតំណាងនៃប្រទេសវៀតណាម រួមទាំងតំណាងសហ គមន៍វៀតណាមនៅប្រទេសចិនបានចូលរួមក្នុងពិធីនេះ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិនលោក Pham Sao Mai បានថ្លែងមរណទុក្ខ ដោយរំលឹកឡើងវិញនូវដំណើរការចូលរួមក្នុងសកម្មភាពបដិវត្តរបស់អតីតអគ្គលេខាបក្ស លោក Le Kha Phieu ដែលបានលើកត្រដែតការពលីកម្មដ៏ធំធេងរបស់លោកចំពោះបុព្វហេតុដ៏រុងរឿងរបស់បក្សនិងប្រទេសជាតិ។

មុននោះនាថ្ងៃទី ១៣ សីហា ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបក៏បានរៀបចំដ៏ឧឡារិកនូវពិធីគោរពវិញ្ញាណក្ខ័ន្ធនិងបើកសៀវភៅក្រាំងមាសមរណទុក្ខដើម្បីរំលឹកដល់អតីតអគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម លោក Le Kha Phieu។ នាថ្ងៃដដែល តំណាងគណៈប្រតិភូការទូតមួយចំនួនប្រចាំទីក្រុង Cairo និងមន្រ្តីនៃប្រទេសសាមី រួមទាំងមិត្តភក្តិអេហ្ស៊ីបនិងអន្តរជាតិ តំណាងសហគមន៍វៀតណាមនៅអេហ្ស៊ីប ក៏បានចូលគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Le Kha Phieu ផងដែរ។

នាព្រឹកថ្ងៃទី ១៤ ខែសីហា នៅស្ថានទូតវៀតណាមប្រចាំនៅប្រទេសជប៉ុនបានប្រារព្ធពិធីគោរពវិញ្ញាណក្ខ័ន្ធ និងបើកសៀវភៅក្រាំងមាសមរណទុក្ខ រំលឹកវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Le Kha Phieu។ នៅក្នុងសៀវភៅកាំងមាសមរណទុក្ខឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Vu Hong Nam បានសរសេរថា “អតីតអគ្គលេខាបក្ស លោក Le Kha Phieu បានលះបង់អស់មួយជីវិតរបស់ខ្លួន ដើម្បីបុព្វហេតុការពារមាតុភូមិនិងកសាងប្រទេសជាតិ។ ក្នុងនាមជាអគ្គលេខាបក្ស លោកបានរួមចំណែកយ៉ាងធំធេងចូលក្នុងកិច្ចការកសាងនិងកែ សម្រួលបក្ស  នាំបក្សកុម្មុយនិស្តវៀតណាមឱ្យមានការអភិវឌ្ឍខ្លាំងក្លា បង្កើតទំនុកចិត្តយ៉ាងរឹងមាំក្នុងដួងចិត្តរបស់ប្រជាជន…”។

នៅព្រឹកថ្ងៃទី ១៤ ខែសីហានេះ គណៈប្រតិភូជាច្រើនមកពីក្រសួងការបរទេសជប៉ុនឯកអគ្គរដ្ឋទូតឡាវ សឹង្ហបុរីប្រចាំនៅប្រទេសជប៉ុន បានចូលគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Le Kha Phieu ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ