ស្ថានទូតវៀតណាមនៅប្រទេសនានារៀបចំពិធីគោរពវិញ្ញាណក្ខ័ណ្ឌនាយឧត្តមសេនីយ៍ Vo Nguyen Giap
(VOV)_ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី នាថ្ងៃទី ១៤ តុលា បន្តបើកទ្វា និងសៀវ
ភៅកត់ត្រាមរណទុក្ខ ទទួលបណ្ដាគណះប្រតិភូភ្ញៀវអន្តរជាតិនិងប្រជាជនវៀតណាម ដែលកំពុងសិក្សារ រកស៊ី និងរស់នៅនៅរុស្ស៊ី មកគោរពវិញ្ញាណក្ខ័ណ្ឌ នាយឧត្តមសេ
នីយ៍ Vo Nguyen Giap។ ថ្លែងមតិនៅទីនេះ វរសេនីយ៍tjrI Pham Van Xung សិក្ខាកាមយោ
ធា នៅរុស្ស៊ី បានថ្លែងថា៖
“ យើងខ្ញុំ បណ្ដាសិក្ខាកាមយោធាដែលកំពុងសិក្សានៅរុស្ស៊ី សូមសន្យាជាមួយ ព្រលឹងនាយឧត្តមសេនីយ៍ ប្តេជ្ញាចិត្តសិក្សាយ៉ាងល្អ ដើម្បីរួមចំណែកកសាងមាតុ
ប្រទេស សមស្របជាមួយគុណូបការះដ៏ធំធេងនិង បណ្ដាយុទ្ធជ័យដ៏មហិមាដែលនាយ ឧត្តមសេនីយ៍ Vo Nguyen Giap បង្កើតឡើង។”
|
ស្ថានទូតវៀតណាមនៅប្រទេសនានារៀបចំពិធីគោរពវិញ្ញាណក្ខ័ណ្ឌនាយឧត្តមសេនីយ៍ Vo Nguyen Giap(VOV) |
ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ តុលា គណះប្រតិភូអចិន្ត្រៃយ៍វៀតណាមអមអង្គ
ការសហប្រជាជាតិ ស្ថានទូតវៀតណាមប្រចាំនៅ អូស្ត្រាលី អេហ្ស៊ីប ចិន សិង្ហបុរី
អាហ្វី្រកខាងត្បូង …។ល។ បានរៀបចំពិធីគោរពវិញ្ញាណក្ខ័ណ្ឌ នាយឧត្តមសេនីយ៍
Vo Nguyen Giap ។ នៅទីស្នាក់ការ គណះកម្មាធិការអចិន្ត្រៃយ៍វៀតណាមនៅអង្គការសហប្រជាជាតិ គណះប្រតិភូនៃប្រទេសនានាប្រចាំអមអង្គការសហប្រជាជាតិ និងមិត្តភក្តិអាមេរិក សហគមន៍ជនវៀតណាមជាច្រើនកុះករ បាន
ចូលគោរពវិញ្ញាណក្ខ័ណ្ឌ នាយឧត្តមសេនីយ៍ Vo Nguyen Giap៕