ស្ថានទូតវៀតណាមនៅអាមេរិករំលឹកទិវាឯករាជ្យជាតិ
(VOVWORLD) -នាថ្ងៃទី១៤កញ្ញា ស្ថានទូត វៀត ណាមប្រចាំនៅអាមេរិកបានរៀបចំយ៉ាង ឧិឡារិក ពិធីជប់លៀង ក្នុងឱកាសរំលឹកខួបលើកទី៧២នៃទិវាឯករាជ្យជាតិវៀតណាម។
ទិដ្ឋភាពនៃពិធី |
នៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh បានឲ្យដឹងថា តាំងពីបង្កើតទំនាក់ទំនងការទូតមក វៀត ណាមនិងអាមេរិកមាន ការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ក្លាយទៅជាដៃគូ លើគ្រប់វិស័យនិងកាន់តែបាន ពង្រឹងនិងពង្រីកក្រោមការដឹកនាំរបស់រដ្ឋអំណាចលោក Donald Trump។ រីឯ ខ្លួនវិញ ឧបការីរដ្ឋមន្ត្រីការបរទេសស្តីទី លោកស្រី Susan Thornto និងឧបការីរង រដ្ឋមន្ត្រីពាណិជ្ជកម្ម Dianne Farrel សុទ្ធតែបានអះអាងការសន្យា នឹងបន្តគាំទ្រនិង ជម្រុញទំនាក់ទំនងដៃគូលើគ្រប់វិស័យ វៀតណាម អាមេរិកនាពេលខាងមុខ ក៏ដូច ជា បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនិងអាស៊ាន ក្នុងបណ្តាបញ្ហាតំ បន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់រួម ដូចជា សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ ប្រឆាំងភេរវកម្មនិងមិនរីកសាយភាយអវុធនុយក្លេអ៊ែរជាដើម ៕