ស្ថានទូតវៀតណាមប្រចាំនៅAlgeria បង្កើនកិច្ចការសហគម

(VOVworld)-នាថ្ងៃទី១៦មករា នៅស្ថានទូតវៀតណាមប្រចាំនៅAlgeriaបានប្រព្រឹត្ត
ទៅការជួបប្រាស្រ័យជាមួយជនវៀតណាមដេលកំពុងរស់នៅនិងធ្វើការនៅAlgeria។
នៅទីនេះ ​ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅAlgeria លោក Vu The Hiep បាន
សង្កត់ធ្ងន់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហ

ប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរវៀតណាមជាមួយAlgeria។ ឯក អគ្គរដ្ឋ
ទូត Vu The Hiep មានគោលបំណងថាសហគមជនវៀតណាមនៅ​ Algeria ជានិច្ច
កាលពង្រីកប្រពៃណីជួយឧបត្តម្ភគ្នាទៅវិញទៅមក រក្សាអត្តសញ្ញាណជាតិ រួមទាំង
ជួយឲ្យជនវៀតណាមគ្រប់ជំនាន់ផ្តោតការយកចិត្តទុកដាក់ទៅលើមាតុប្រទេស។
ឯកអគ្គរដ្ឋទូត Vu The Hiep ស្នើជនវៀតណាមនៅទីនេះ ជួយជ្រោមជ្រែងបណ្តា
អង្គភាពអាជី វកម្មដែលកំពុងមានសកម្មភាពនៅAlgeria ដើម្បីរួមចំណែកបង្កើនទំ
នាក់ទំនង មិត្តភាពរវាងប្រទេសទាំងពីរវៀតណាមនិងAlgeria៕

ប្រតិកម្មទៅវិញ

ផ្សេងៗ