ស្ថានទូតវៀតណាមប្រចាំនៅកាណាដារៀបចំពិធីរំលឹកខួបទិវាបុណ្យឯករាជ្យជាតិទី២កញ្ញា

(VOVWORLD) - ធ្លាប់បានជាប្រទេសដែលខ្វះខាតស្បៀងអាហារ ក៏ប៉ុន្តែនាសព្វថ្ងៃ វៀតណាមបានក្លាយទៅជាប្រទេសនាំចេញដោយមានផលិតផលដ៏ល្បីល្បាញជាច្រើនដូចជា ម្រេច អង្ករ កាហ្វេ សម្លៀកបំពាក់ និងជលផល ជាដើម។ 
ស្ថានទូតវៀតណាមប្រចាំនៅកាណាដារៀបចំពិធីរំលឹកខួបទិវាបុណ្យឯករាជ្យជាតិទី២កញ្ញា - ảnh 1ទិដ្ឋភាពនៃពិធីមិទ្ទីញរំលឹកខួប លើកទី៧៥ទិវាបុណ្យឯករាជ្យជាតិវៀតណាម ទី២កញ្ នៅកាណាដា។ (រូបថត៖ TTXVN)

នាថ្ងៃទី២៨ សីហា កម្មាភិបាល បុគ្គលិកនៃស្ថានទូតនិងស្ថាប័នតំណាងវៀតណាមផ្សេងៗប្រចាំនៅកាណាដារួមជាមួយតំណាងសហគមន៍ជនវៀតណាមនៅកាណាដាបានរៀបចំពិធីមិទ្ទីញរំលឹកខួបលើកទី៧៥ទិវាបុណ្យឯករាជ្យជាតិវៀតណាម ទី២កញ្ញា។

នៅពិធីនេះ លោកឯកអគ្គរដ្ឋទូត Pham Cao Phong បានជម្រាបដល់ប្រជាអាណិកជនវៀតណាមអំពីរាល់សមិទ្ធិលរបស់ប្រទេសជាតិ។ ធ្លាប់បានជាប្រទេសដែលខ្វះខាតស្បៀងអាហារ ក៏ប៉ុន្តែនាសព្វថ្ងៃ វៀតណាមបានក្លាយទៅជាប្រទេសនាំចេញដោយមានផលិតផលដ៏ល្បីល្បាញជាច្រើនដូចជា ម្រេច អង្ករ កាហ្វេ សម្លៀកបំពាក់ និងជលផល ជាដើម។ ធនាគារពិភពលោកបានព្យាករណ៍ថា ក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចរបស់វៀតណាមសម្រេចបាន២,៨% ឈរចំណាត់ទី៥លើពិភពលោក។

គួរជម្រាបបន្ថែមទៀតថា នាបច្ចុប្បន្ននេះ មានពលរដ្ឋវៀតណាមប្រមាណ២៦ម៉ឺននាក់កំពុងរស់នៅ សិក្សារៀនសូត្រនិងធ្វើការនៅកាណាដា។ នាពេលកន្លងទៅ សហគមន៍ជនវៀតណាមបានរួមចំណែកយ៉ាងជាក់ស្ដែងដល់ការអភិវឌ្ឍនៃប្រទេសាមី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ