ស្ថានទូតវៀតណាមប្រចាំនៅថៃគាំពារអ្នកនេសាទវៀតណាមចំនួន ៣៨ នាក់ដែលត្រូវបានចាប់ខ្លួន
|
ស្ថានទូតវៀតណាមប្រចាំនៅថៃគាំពារអ្នកនេសាទវៀតណាមចំនួន ៣៨ នាក់ដែលត្រូវបានចាប់ខ្លួន (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៨ មិនា ឯអគ្គរដ្ឋទូតវៀតណាមប្រចាំនៅថៃ លោក
Nguyen Tat Thanh បានឲ្យដឹងថា៖ ស្ថានទូតវៀតណាមកំពុងខំប្រឹងប្រែង
ធានាឲ្យអ្នកនេសាទវៀតណាមចំនួន ៣៨ នាក់ដែលទើបនឹងត្រូវចាប់ឃុំខ្លួន
នៅខេត្ត Songkhla ភាគខាងត្បូងវៀតណាម ត្រូវបានប្រព្រឹត្តដ៏ត្រឹមត្រូវតាម
ច្បាប់អន្តរជាតិនិងច្បាប់ប្រទេសសាមី។ មុននោះ សារព័ត៌មានថៃបានឲ្យដឹង
ថា៖ អ្នកនេសាទជាប្រជាពលរដ្ឋវៀតណាមចំនួន ៣៨ នាក់លើនាវាចំនួន ៧
គ្រឿងត្រូវបានកំលាំងយាមល្បាតកងទ័ពជើងទឹកថៃចាប់ខ្លួនពីបទនេសាទ
ត្រីខុសច្បាប់នៅតំបន់សមុទ្រថៃ។ នារសៀលថ្ងៃទី ២៨ មិនា សមត្ថកិច្ចថៃ
បានបើកសាលក្រមជំនុំ ជំរៈប្រជាពលរដ្ឋវៀតណាមទាំង ៣៨ នាក់នេះ
ហើយលទ្ធផលនឹងទទួលបានក្នុង ពេលឆាប់ៗ៕