ស្ថានទូតវៀតណាមប្រចាំនៅន័រវេកបានរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៩ នៃទិវាបុណ្យជាតិ
|
ស្ថានទូតវៀតណាមប្រចាំនៅន័រវេកបានរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៩ នៃទិវាបុណ្យជាតិ (Image: VNA) |
(VOVworld) – នារសៀលថ្ងៃទី ២៨ សីហា ឆ្នាំ ២០១៤ ស្ថានទូតវៀតណាមប្រចាំនៅ ន័រវេកបានរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៩ នៃទិវាបុណ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ ថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅ
ន័រវេក លោកស្រី Le Thi Tuyet Mai បានអះអាងនូវអត្ថន័យនៃទិវាបុណ្យជាតិ (ថ្ងៃទី ២
កញ្ញា) របស់វៀតណាម សមិទ្ធិដ៏សែនសំខាន់ដែលវៀតណាមទទួលបានក្នុង អំឡុង
៦៩ ឆ្នាំ កន្លងមក។ ក្នុងឱកាសនេះដែរ លោកស្រី Le Thi Tuyet Mai បានរំលឹក ឡើងវិញដំណាក់កាលសំខាន់ក្នុងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរវាងវៀតណាម
និង ន័រវេកលើគ្រប់វិស័យ។ ឯកអក្គរដ្ឋទូត Le Thi Tuyet Mai បានឲ្យដឹងថា៖ ប្រទេស
ទាំង ២ នឹងបង្កើតទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគឲ្យបានខ្លាំងក្លាថែមទៀតនា
ពេលខាង មុខ។ នាយប់ថ្ងៃដ៏ដែល ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជានិងស្ថានទូត
វៀតណាមប្រចាំនៅផែកក៏បានរៀបចំពីធីជប់លៀងរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៩ នៃទិវាបុណ្យជាតិផងដែរ៕