ស្ថានទូតវៀតណាមប្រចាំនៅប្រទេសជាច្រើនរៀបចំពិធីគោរពវិញ្ញាណក្ខ័ណ្ឌនាយឧត្តមសេនីយ៍ Vo Nguyen Giap
(VOV) /  
(VOV)_នាថ្ងៃទី ១៣ តុលា ពិធីគោរពវិញ្ញាណក្ខ័ណ្ឌ និងបើកសៀវភៅកត់ត្រាកាន់
ទុក្ខនាយឧត្តមសេនីយ៍ Vo Nguyen Giap ត្រូវបានរៀបចំឡើង នៅទីស្នាក់ការ គណះ ប្រតិភូវៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក ( WTO) និងបណ្ដាអង្គការអន្តរជាតិនៅទីក្រុង Geneva ស្វីស។ ក្នុងសភាពអធឹកអធមនិងរម្យទម កម្មាភិបាល បុគ្គលិកទាំងឡាយនៅបណ្ដាស្ថាប័នដំណាងវៀតណាម និងបុគ្គលនានា
បានឱនកាយខ្លួន អុធធូបចំពោះឆាយលក្សិ៍នាយឧត្តមសេនីយ៍ Vo Nguyen Giap និងសរសេរចូលក្នុងសៀវភៅកត់ត្រាកាន់ទុក្ខ ដោយសេចក្ដីសោកស្តាយយ៉ាងក្រៃឡែង។
|
ស្ថានទូតវៀតណាមប្រចាំនៅប្រទេសជាច្រើនបានរៀបចំពិធីគោរពវិញ្ញាណក្ខ័ណ្ឌនាយឧត្តមសេនីយ៍ Vo Nguyen Giap(vov) |
នៅតំបន់អាមេរិកឡាទីន បណ្ដាសារទូរលេខរបស់គណះកម្មាធិការមជ្ឈឹមបក្ស កុម្មុយនីស្តជីលីគណបក្សសង្គមកិច្ចជីលីវិទ្យាស្ថានវប្បធម៌ជីឡេ-វៀតណាម គណះ
កម្មាធិ ការសាមគ្គីភាពជីឡេនិងប៉ាឡែស្ទិន និងមិត្តភក្តិជីលីមួយចំនួនបានផ្ញើជូនស្ថាន ទូតវៀតណាមប្រចាំនៅជីលីនូវសេចក្ដីរំឡែកទុក្ខដ៏ជ្រាលជ្រៅ ចំពោះសមាជិកគ្រួសារ
នាយឧត្តមសេនីយ៍ Vo Nguyen Giap និងចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម។
បណ្ដាសារទូរលេខនេះ សុទ្ធតែកត់សម្គាល់នូវរាល់គុណូបការះដ៏ធំធេងរបស់នាយ
ឧត្តមសេនីយ៍ Vo Nguyen Giap ចំពោះបុព្វហេតុតស៊ូ ដណ្ដើមយកឯករាជ្យ សេរីភាព ឯកភាពប្រទេសជាតិមុននេះ និងក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសនា
បច្ចុប្បន្ន។
ក៏ក្នុងថ្ងៃនេះដែរ ស្ថានទូវៀតណាមប្រចាំនៅអាមេរិក ឡាវ កូរ៉េខាងត្បូង ថៃ អេហ្ស៊ីប…លៗ ក៏បានរៀបចំពិធីគោរពវិញ្ញាណក្ខ័ណ្ឌនាយឧត្តមសេនីយ៍
Vo Nguyen Giap ផងដែរ។
ក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១២ដល់១៤តុលា ស្ថានទូតវៀតណាមប្រចាំនៅ វេណេហ្ស៊ូអេឡាបានបង្កើតអសនៈសក្ការបូជាបើកសៀវភៅកត់ត្រា មរណទុក្ខដើម្បី
ពលរដ្ឋវៀតណាមនិងមិត្តភក្កអន្តរជាតិមកគោរពវិញ្ញាណក្ខ័ន្ធនាយឧត្តមសេនីយ៍។ អគ្គលេខាបក្សកុម្មុយនីស្តវេណេហ្ស៊ូអេឡា Oscar Figuera បានសរសេរក្នុងសៀវភៅ
កត់ត្រាមរណទុក្ខថា សមមិត្ត Vo Nguyen Giap ជាវីរជនមួយរូបនិងជានាយឧត្តមសេនីយ៍ របស់ប្រជាជនវៀតណាមក៏ដូចជាប្រជាជនពិភពលោកទាំងមូល។ យើងខ្ញុំនឹងធ្វើតាម
គំរូរបស់នាយឧត្តមសេនីយ៍ តស៊ូដោយឥតឈប់ឈរដើម្បីទទួលបានជ័យជំនះ។
នៅទីក្រុងគែ គណៈប្រតិភូជិត២០បានមកស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបដើម្បីគោរពវិញ្ញាណក្ខ័ន្ធនាយឧត្តមសេនីយ៍ Vo Nguyen Giap និងសរសេរក្នុងសៀវភៅ
កត់ត្រាមរណទុក្ខ។ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអេហ្ស៊ីប Aiguo ge បានចែករំលែកថា ខ្ញុំជឿជាក់ថានាយឧត្តមសេនីយ៍នឹងបានចាំជានិច្ចក្នុងក្រអៅបេះដូងរបស់ជនគ្រប់រូប។ ភារធារីស្ថានទូតគុយបាប្រចាំនៅអេហ្ស៊ីបលោក Alexander បានសរសេរថា នាយឧត្តម
សេនីយ៍ Giap នឹងរស់ជានិច្ចក្នុងក្រអៅបេះដូងរបស់ប្រជាជនគុយបា។
ក្នុងពេលនោះ នៅទីក្រុងប៉ែកឡាំង គណបក្សកុម្មុយនីស្តអាល្លឺម៉ង់ (DKP) បានផ្ញើរ
សារទូរលេខរំលែកទុក្ខសម្ដែងការសោកស្ដាយយ៉ាងជ្រាលជ្រៅនាយឧត្តមសេនីយ៍ដ៏
ឆ្នើមរបស់ប្រជាជាតិវៀតណាម នាយឧត្តមសេនីយ Vo Nguyen Giap ផងដែរ៕
-VOV