ស្ថានទូតវៀតណាមប្រចាំនៅប្រទេសនានារៀបចំពិធីអបអរសាទរបុណ្យជាតិ

ស្ថានទូតវៀតណាមប្រចាំនៅប្រទេសនានារៀបចំពិធីអបអរសាទរបុណ្យជាតិ - ảnh 1
ឯកអគ្គរដ្ឋទូត Nguyen Viet Dung

          (VOV)-នាថ្ងៃទី៣ កញ្ញា នៅទីក្រុង Wellington ស្ថានទូតវៀតណាមប្រចាំ​នៅ 
ញូវសេឡែនបានរៀបចំពិធីអបអរសាទរ លើកទី៧០ទិវាបដិវត្តន៍ខែសីហា ​និង
បុណ្យជាតិ (ថ្ងៃទី២ កញ្ញា) លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម
និង​ញូវសេឡែន។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំ​នៅញូវសេ
ឡែន  លោក Nguyen Viet Dung បានរំលឹកឡើងវិញនូវបណ្ដា​សមិទ្ធិផល​ដែលវៀត
ណាមទទួលបានក្នុងរយៈពេល៧០ឆ្នាំកន្លងទៅ។​ស្ដីពី​ទំនាក់ទំនងទ្វេភាគី ឯកអគ្គ
រដ្ឋទូត Nguyen Viet Dung បានវាយតំលៃខ្ពស់​ចំពោះការអភិវឌ្ឍន៍ខ្លាំងក្លា របស់ទំ
នាក់ទំនងដៃគូលើគ្រប់វិស័យ រវាងវៀតណាមនិងញូវសេឡែន ក្នុងរយៈពេលកន្លង
ទៅ។ ទន្ទឹមនឹងនោះ លោកក៏បានសង្កត់ធ្ងន់ទៅលើលទ្ធផលដ៏ល្អប្រសើរ របស់ដំ
ណើរទស្សនកិច្ចជាផ្លូវការនៅញូវសេឡែន​ របស់នាយកររដ្ឋមន្ត្រីវៀតណាម លោក
 Nguyen Tan Dung នាខែមេសាឆ្នាំ​២០១៥កន្លងទៅ។ 

          អគ្គកុងស៊ូលវៀតណាមប្រចាំនៅហុងកុង ម៉ាកាវ ចិន ស្ថានទូតវៀតណាម
ប្រជានៅអ៊ីរ៉ាន ក៏បានរៀបចំ ពិធីអបអរសាទរ លើកទី៧០ទិវាបដិវត្តន៍ខែសីហា 
​និងបុណ្យជាតិ (ថ្ងៃទី២ កញ្ញា) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ