ស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកបានផ្តល់ម៉ាស់ ចំនួន ១ម៉ឺន ដល់រដ្ឋ Maryland ដើម្បីបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត
(VOVWORLD) - ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូត លោក Ha Kim Ngoc និងលោក John Wobensmith បានពិភាក្សាអំពីទិសដៅនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខ រួមមានការជំរុញសកម្មភាពពាណិជ្ជកម្មនិងវិនិយោគជាដើម។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc ក្នុងជំនួបជាមួយតំណាងរដ្ឋ Maryland |
ថ្លែងក្នុងពិធីប្រគល់នៅថ្ងៃទី ៧ សីហា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Ha Kim Ngoc បានសម្តែងក្តីសង្ឃឹមថា ចំនួនម៉ាស់នេះ នឹងរួមចំណែកដល់ការងារគ្រប់គ្រងជំងឺនៅរដ្ឋ Maryland និងបានសង្កត់ធ្ងន់ នូវសកម្មភាពនេះ បានបន្តបង្ហាញពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការនិងស្មារតីគាំទ្រគ្នាទៅវិញទៅមករវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពី រួមទាំងការខិតខំរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃកូវីដ ១៩។ លោកឯកអគ្គរដ្ឋទូតក៏បានវាយតម្លៃខ្ពស់ ចំពោះការដែល រដ្ឋាភិបាលសហរដ្ឋអាមេរិកមានសកម្មភាពជាច្រើនដើម្បីជួយកាំទ្រដល់វៀតណាមអំពីវិស័យសុខាភិបាល អំពីការចែករំលែកព័ត៌មាន ក៏ដូចជាការស្រាវជ្រាវអំពីជំងឺរាតត្បាត ជាពិសេស ការប្រគល់ម៉ាស៊ីនដកដង្ហើមចំនួន ១០០ គ្រឿង ដើម្បីជួយដល់ការព្យាបាលអ្នកជំងឺកូវីដ ១៩ នៅវៀតណាមផង។
នៅឯពិធីនេះ រដ្ឋមន្រ្តីក្រសួងការបរទេសនៃរដ្ឋ Maryland លោក John Wobensmith បានថ្លែងអំណរគុណចំពោះអំណោយដ៏មានអត្ថន័យនេះ និងបញ្ជាក់ថា រដ្ឋម៉ា Maryland នឹងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពចំនួនម៉ាសដែលស្ថានទូតវៀតណាមប្រគល់ជូន។
ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូត លោក Ha Kim Ngoc និងលោក John Wobensmith បានពិភាក្សាអំពីទិសដៅនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខ រួមមានការជំរុញសកម្មភាពពាណិជ្ជកម្មនិងវិនិយោគជាដើម៕