ស្ថានទូតវៀតណាមប្រចាំនៅឡាវផ្តល់ទឹកប្រាក់ជួយឧបត្ថម្ភប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់

(VOVWORLD) -នាយប់ថ្ងៃទី១២ សីហា នៅទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ) លោក Nguyen Thanh Tung ឯកអគ្គរដ្ឋទូតរងនៃប្រទេសវៀតណាមប្រចាំនៅឡាវ បានផ្តល់ទឹកប្រាក់ចំនួន2 230 ដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភប្រជាជននៅតាមបណ្ដាខេត្តភាគពាយ័ព្យដែលរងផលប៉ះពាល់ដោយទឹកជំនន់។ ឯកអគ្គរដ្ឋទូតរង លោក Nguyen Thanh Tung 
ស្ថានទូតវៀតណាមប្រចាំនៅឡាវផ្តល់ទឹកប្រាក់ជួយឧបត្ថម្ភប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់ - ảnh 1ស្ថានទូតវៀតណាមប្រចាំនៅឡាវផ្តល់ទឹកប្រាក់ជួយឧបត្ថម្ភប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់ 

នាយប់ថ្ងៃទី១២ សីហា នៅទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ) លោក Nguyen Thanh Tung ឯកអគ្គរដ្ឋទូតរងនៃប្រទេសវៀតណាមប្រចាំនៅឡាវ បានផ្តល់ទឹកប្រាក់ចំនួន2 230 ដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភប្រជាជននៅតាមបណ្ដាខេត្តភាគពាយ័ព្យដែលរងផលប៉ះពាល់ដោយទឹកជំនន់។ ឯកអគ្គរដ្ឋទូតរង លោក Nguyen Thanh Tung បានអោយដឹងថា៖ ចំនួនទឹកប្រាក់នេះគឺតិចតូចណាស់ ប៉ុន្តែវាបានបង្ហាញនូវស្មារតីរបស់ប្រជាជនវៀតណាមដែលនៅឆ្ងាយពីស្រុកកំណើត មានស្មារតីសាមគ្គីភាព ចែករំលែកការលំបាកជាមួយប្រជាជននៅតំបន់ភាគពាយ័ព្យ។

ប្រធានគណៈកម្មាធិការមជ្ឈឹមនៃរណៈសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានថ្លែងអំណរគុណចំពោះទឹកចិត្តរបស់បុគ្គលិកកម្មាភិបាលស្ថានទូតនិងការិយាល័យតំណាងរបស់វៀតណាមប្រចាំនៅប្រទេស ឡាវ និងបានសន្យាជូនបរិមាណទឹកប្រាក់នេះទៅកាន់ប្រជាជននៅតំបន់ភាគពាយ័ព្យ រួមចំណែកក្នុងការជួយមនុស្សក្នុងការកាត់បន្ថយការខូចខាតបន្ទាប់ពីទឹកជំនន់និងស្ថិរភាពជីវភាពរស់នៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ