ស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលីរួមដៃគ្នាជាមួយប្រទេសម្ចាស់ផ្ទះដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត
(VOVWORLD) - ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 វៀតណាមមិនត្រឹមតែជាគំរូក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺប្រ កបដោយជោគជ័យប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវសាមគ្គីភាព ការទទួលខុសត្រូវនិងកិច្ចសហប្រតិបត្តិការអន្តរជាតិទៀតផង។
ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Thi Bich Hue អញ្ជើញផ្តល់ម៉ាស់ជូនតំណាងមជ្ឈមណ្ឌល Dante (រូបថតៈ TTXVN) |
នេះជាការចែករំលែករបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោកស្រី Nguyen Thi Bich Hue នៅពេលជួបពិភាក្សាជាមួយអ្នកយកព័ត៌ មាននៃទីភ្នាក់ងារសារព័ត៌ មានវៀតណាមប្រចាំនៅអ៊ីតាលី នាថ្ងៃទី ៩ ឧសភា ស្តីពីកិច្ចប្រឹងប្រែងរបស់ស្ថានទូតក្នុងការរួមដៃគ្នាជាមួយប្រទេសម្ចាស់ផ្ទះ ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19។
ឯកអគ្គរដ្ឋទូតលោកស្រី Nguyen Thi Bich Hue បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមបានផ្តល់ ជូនរដ្ឋាភិបាលអ៊ីតាលីនូវម៉ាស់ជាង ១០ម៉ឺន។ ក្រៅពីនោះ សហគ្រាស អង្គការនិងបុគ្គលវៀតណាមនៅអ៊ីតាលី ក៏បានជូនរដ្ឋាភិបាលអ៊ីតាលីនូវម៉ាស់ចំនួន ២៣.០០០, ខោអាវការពារចំនួន ៥០០ ឈុតផងដែរ។ ស្ថាប័នសិក្សានៅបរទេសអ៊ីតាលីប្រចាំនៅវៀតណាមនិងសមាគមមិត្តភាពវៀតណាម-អ៊ីតាលីក៏បានផ្តល់ម៉ាស់ចំនួន ៨.៥០០ ជូនដល់ប្រជាជនអ៊ីតាលី។ នាយករដ្ឋមន្រ្តីអ៊ីតាលី លោក Giuseppe Conte និងរដ្ឋមន្រ្តីការបរទេស Luigi Di Maio បានថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ក៏ដូចជារដ្ឋាភិ បាលនិងប្រជាជនវៀត ណាម ដែលតែងតែប្រកៀកស្មាជាមួយប្រទេសអ៊ីតាលីក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19។
សូមគូសបញ្ជាក់ថា បច្ចុប្បន្ន អ៊ីតាលីជាប្រទេសដែលមានករណីឆ្លងវីរុស SARS-CoV-2 ច្រើន លេខ៣ លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកនិងអេស្បាញ។ ពោលគឺ ប្រទេសនេះមានករណីឆ្លងវីរុស SARS-CoV-2 ចំនួន ២១៨.២៦៨ ករណីនិងមានអ្នកស្លាប់ ៣០.៣៩៥ នាក់ដោយសារ COVID-19៕