(VOVworld) - បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក នាថ្ងៃទី១០ កក្កដា អគ្គលេ
ខាបក្សកុម្មុយនិស្តវៀតណាមលោកNguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀត
ណាមបានចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន ទៅកាន់ទីក្រុងញូវយ៉ក។
មុននោះ នាថ្ងៃទី៩ កក្កដា ក្នុងពេលជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គ
លិកនៃស្ថានទូតវៀតណាមប្រចាំនៅអាមេរិក លោកអគ្គលេខាបក្ស Nguyen Phu
Trong បានលើកច្បាស់ថា ដោយមានស្មារតីស្លេះទុកអតីតកាល ឆ្ពោះទៅអនាគត ស្ថានទូតវៀតណាមប្រចាំនៅអាមេរិកត្រូវរួមចំណែកបន្តជំរុញ ធ្វើឲ្យស៊ីជំរៅថែម
ទៀតនូវទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងប្រទេសទាំង២ បង្កើតឡើងយុទ្ធ
សាស្ត្រខាងការទូតជាមួយប្រទេសធំៗនិងដៃគូសំខាន់ផ្សេងៗទៀត។
|
លោកអគ្គលេខាបក្ស Nguyen Phu Trong ជួបសំណេះសំណាលជាមួយកម្មាភិបាលនៃស្ថានទូត |
ក៏ក្នុងថ្ងៃដដែលដែរ នៅរដ្ឋធានីវ៉ាស៊ីនតោន លោកអគ្គលេខាបក្ស Nguyen Phu
Trong បានធ្វើកស្សិណសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៤រវាង វៀតណាមនិងធនាគារពិភពលោក ដោយមានតំលៃសរុបជាង៥០០លានដុល្លា អាមេរិកសំដៅជួយឧបត្ថម្ភវៀតណាមក្នុងវិស័យកសិកម្ម កាត់បន្ថយភាពក្រីក្រ
និង អភិវឌ្ឍន៍ប្រព័ន្ធចរាចរណ៍សាធារណៈ៕