|
ស្ថានទូតវៀតណាមប្រចាំនៅអ៊ុយក្រែនជំរុញសកម្មភាពផ្សព្វផ្សាយវប្បធម៍ (nguoivietodessa.com) |
Vovworld-ក្នុងក្របខ័ណ្ឌសកម្មភាពផ្សព្វផ្សាយវប្បធម៍ស្ថានទូតវៀតណាម
ប្រចាំនៅអ៊ុយក្រែននាថ្ងៃទី២០វិច្ឆិកាបានរៀបចំជួបប្រាស្រ័យជាមួយគ្រូបង្រៀន
និងសិស្សានុស្សិសទីក្រុង Kremenchuk ចំនួន៥០នាក់សំដៅបង្កើនការយល់ដឹង
អំពីទឹកដីនិងមនុស្សវៀតណាមនិងប្រទេសសាម៉ី។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ុយក្រែនលោក Nguyen Minh Tri បាន
ចាត់ទុកថា នេះជាសកម្មភាពការទូតប្រជាជនមានផលប្រយោជន៍រួមចំណែក
បង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងវៀតណាមនិងអ៊ុយក្រែន។ ឯកអគ្គរដ្ឋ
ទូតនិងបុគ្គលិកស្ថានទូតបានឧទ្ទេសនាមជាមួយសិស្សានុស្សិសនិងគ្រូបង្រៀន
ទីក្រុង Kremenchuk អំពីប្រវត្តិសាស្ត្រវប្បធម៍អប់រំនិងរម្មណីដ្ឋានរបស់វៀតណាម៕