ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលីគាំពារពលរដ្ឋយ៉ាងសកម្ម

(VOVWORLD) - នាថ្ងៃទី ៣ ខែមេសា កាសែតអូស្ត្រាលីនិងអន្តរជាតិជាច្រើន បានផ្សាយថា នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Scott Morrision បានផ្តល់អនុសាសន៍ ដល់ភ្ញៀវទេសចរនិងនិស្សិតបរទេសគួរតែចាកចេញពីប្រទេសអូស្ត្រាលី ក្នុងពេលឆាប់ៗនេះ ប្រសិនបើមិនមានលទ្ធភាពក្នុងការបង់ថ្លៃលើចំណាយនានាផងដែរ ។

ភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មាននេះ ស្ថានទូតវៀតណាមប្រចាំនៅអូស្រ្តាលី បានធ្វើការពិភាក្សាជាមួយអាជ្ញាធរមានសមត្ថកិច្ច នៃប្រទេសម្ចាស់ផ្ទះ ដើម្បីបញ្ជាក់ច្បាស់អំពីខ្លឹមសារនៃការថ្លែងមតិរបស់នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Scott Morrison។ តាមនោះ ក្នុងបរិបទដែលជំងឺរាតត្បាត COVID-19 កំពុងវិវត្តន៍ដ៏ស្មុគស្មាញ រដ្ឋាភិបាលអូស្រ្តាលីបានផ្តល់អនុសាសន៍ថាភ្ញៀវទេសចរបរទេសគួរតែវិលត្រឡប់មកស្រុកកំណើតវិញ ប្រសិនបើមិនអាចគ្រប់គ្រងបញ្ហាហិរញ្ញវត្ថុផ្ទាល់ខ្លួនបានឡើយ។

សម្រាប់និស្សិតបរទេសជិត ៦០០.០០០ នាក់ រដ្ឋាភិបាលអូស្ត្រាលីបានលើកទឹកចិត្តឲ្យមានជួយឧបត្ថម្ភពីក្រុមគ្រួសារ និងការងារធ្វើក្រៅម៉ោង ក៏ដូចជា ពីការសន្សំសំចៃប្រាក់ផ្ទាល់ខ្លួន ដើម្បីបង់ថ្លៃលើចំណាយនានាផងដែរ។ និស្សិតដែលបានស្នាក់នៅប្រទេសអូស្ត្រាលីអស់រយៈពេលជាង ១ ឆ្នាំ ឡើងទៅ អាចសូមដកជាអតិប្បរមានូវប្រាក់ចំនួន ១ ម៉ឺនដុល្លារអូស្រ្តាលី (AUD) ពីមូលនិធិសោធនិវត្តន៍ក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន ដើម្បីបម្រើជីវភាពរស់នៅ។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលអូស្រ្តាលីក៏នឹងបន្តសហការជាមួយផ្នែកអប់រំដើម្បីពិភាក្សាពីវិធានការផ្តល់ជំនួយឧបត្ថម្ភផ្សេងៗទៀត ដល់និស្សិតអន្តរជាតិផងដែរ។

ស្ថានទូតវៀតណាមបានផ្សព្វផ្សាយនិងណែនាំគោលនយោបាយរបស់រដ្ឋាភិបាលអូស្ត្រាលី ដូចដែលបានលើកឡើងខាងលើ ដល់សមាគមនិស្សិតវៀតណាមនៅអូស្ត្រាលី ព្រមទាំងសម្របសម្រួលជាមួយសមាគមវៀតណាមនៅអូស្ត្រាលី ដើម្បីលើកទឹកចិត្តស្មារតីសហគមន៍ជនវៀត ណាមនៅទីនេះ ឲ្យនឹងនរចិត្តបន្តរស់នៅ ធ្វើការនិងសិក្សានៅអូស្ត្រាលីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ