ស្ថានទូតវៀតណាមអញ្ជើញជាអធិបតីពិធីបង្ហូតទង់អាស៊ាននៅប៉ាគីស្ថាន
|
ស្ថានទូតវៀតណាមអញ្ជើញជាអធិបតីពិធីបង្ហូតទង់អាស៊ាននៅប៉ាគីស្ថាន |
(VOV)_នាថ្ងៃទី៨ សីហា ឯកអគ្គរដ្ឋទូត Nguyen Xuan Luu ប្រធានគណៈកម្មាធិ
ការអាស៊ានប្រចាំនៅទីក្រុង Islamabad ប្រទេសប៉ាគីស្ថាន បានអញ្ជើញជាអធិបតីពិធី
បង្ហូតទង់អាស៊ាន និងរំលឹកខួបអនុស្សាវរីយ៍លើកទិ៤៩ ទិវាបង្កើតអាស៊ាន។ ថ្លែងមតិ
នៅទីនេះ ប្រធានគណៈកម្មាធិការអាស៊ានប្រចាំនៅ Islamabad ឯកអគ្គរដ្ឋទូត Nguyen
Xuan Luu បានចាត់ទុកថា៖នាបច្ចុប្បន្ន អាស៊ានជាសហគមន៍មួយ មានប្រជាជនចំ
នួនជាង៦០០លាននាក់ មាន GDP ឈរលំដាប់ថ្នាក់ទី៧ និងបរិមាណពលករច្រើនធំ
ទី៣ លើពិភពលោក។ ក្នុងពេលជាមួយគ្នានោះ ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោកSyed Tariq Fatemi បានចាត់ទុកថា៖ អាស៊ានបានលេចឡើង ជាអង្គការសំ
ខាន់មួយ ក្នុងតំបន់ ហើយប៉ាគីស្ថានមានគោលបំណងជំរុញទំនាក់ទំនងសហប្រតិបត្តិ
ការលើច្រើនវិស័យជាមួយប្រទេសជាសមាជិកអាស៊ាន៕