|
ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh (http://dangcongsan.vn/) |
(VOV)_ពិធីនេះបានប្រព្រឹត្តិទៅនាយប់ថ្ងៃទី ៧ មេសា នៅទីក្រុងហាណូយ។ តាង
នាមឲ្យបក្សរដ្ឋ និងប្រជាជនវៀតណាម ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh
បានប្រសិទ្ធិពរជ័យជូនចំពោះថ្នាក់ដឹកនាំបក្សរដ្ឋនិងប្រជាជនឡាវ ។ ឧបនាយករដ្ឋ
មន្ត្រីមានក្ដីជឿជាក់ថា នាពេលខាងមុខនេះ ប្រជាជនឡាវនឹងបន្តអនុវត្តប្រកប
ជោគជ័យសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១០ របស់បក្សប្រជាជនបដិវត្តន៍
ឡាវ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រយៈពេល ៥ ឆ្នាំលើកទី ៨ ដំណាក់កាល ២០១៦
- ២០២០ កសាងប្រទេសឡាវកាន់តែសំបូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ។ វៀតណាម
ជានិច្ចកាលមានមោទនភាពដោយមានឡាវជាមិត្តដ៏ស្មោះត្រង់ និងជាសមមិត្តជិតស្និត
នៅក្នុងដំណាក់កាល់កសាងនិងការពារបុព្វហេតុបដិវត្តន៍ ។ ទំនាក់ទំនងវៀតណាម -
ឡាវជាគំរូដ៏ល្អប្រលើរ ហើយជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានដែលគប្បីគោរព
និងបន្តពូនជ្រំទៅជំនាន់ក្រោយៗ ជារៀងរហូត។ ឧបនាយករដ្ឋមន្ត្រីលោក Pham
Binh Minh បានអះអាងថា វៀតណាមប្តេជ្ញាចិត្តនឹងរួមជាមួយមិត្តឡាវជាបងប្អូនសំ
ដៅរក្សាពង្រីកប្រពៃណីសាមគ្គីភាពពិសេសជំរុញយ៉ាងខ្លាំងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ
លើគ្រប់វិស័យរវាងប្រទេសទាំងពីរឱ្យឈានទៅដល់កម្ពស់ថ្មីមួយទៀត៕