ស្ថានទូតអង់គ្លេសប្រចាំនៅអេហ្ស៊ីបត្រូវបិទទ្វាដោយសារសន្តិសុខ
|
ស្ថានទូតអង់គ្លេសប្រចាំនៅអេហ្ស៊ីបត្រូវបិទទ្វាដោយសារសន្តិសុខ (Reuters) |
Vovworld-ការិយាល័យសេវាកម្មសាធារណៈរបស់ស្ថានទូតអង់គ្លេសប្រចាំ
នៅអេហ្ស៊ីបត្រូវបិទទ្វានាថ្ងៃទី៧ធ្នូដោយសារបញ្ហាសន្តិសុខនិងមិនទាន់ដឹងពេល
វេលាបើកទ្វាឡើងវិញឡើយ។ ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅអេហ្ស៊ីបលោក
John Casson បានប្រកាសថាស្ថានទូតកំពុងពិភាគ្សាជាមួយរដ្ឋាភិបាលអេហ្ស៊ីប
ដើម្បីអាចបើកទ្វាការិយាល័យពោលខាងលើទន្ទឹមនឹងនោះអះអាងថាអគ្គស្ថាន
កុងស៊ុលអង់គ្លេសប្រចាំនៅ Alexandria នៅតែធ្វើសកម្មភាពជាធម្មតា។ ក្រសួង
ការបរទេសអង់គ្លេសបានចាត់ទុកបណ្ដាការវាយប្រហារនៅអេហ្ស៊ីបភាគច្រើន
តម្រង់ទៅលើកំលាំងសន្តិសុខនិងអាគារដ្ឋាភិបាល ប៉ុន្តែព្រមានភ្ញៀវទេសចរណ៍
អង់គ្លេសមិនគួរមកដល់ដំបន់អស្ថេរភាពនៅភាគខាងជើង Sinnai ជាប់នឹងព្រំដែន
ជាមួយអ៊ីស្រាអែលឡើយ៕