|
ផ្ទះវៀតណាមនៅ Expo Milan ២០១៥ (រូបថត៖TTXVN) |
(VOVworld) - នាយប់ថ្ងៃទី៣ មិថុនា ស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលីបានឧទ្ទេស
នាមអំពីផ្សារណាត់តាំងពិព័រណ៍Expo Milan ២០១៥ ដោយប្រធានបទ “ទឹកនិងផ្កា
ឈូក”។ការតាំងពិព័រណ៍នេះត្រូវបានរៀបចំឡើងក្នុងឱកាសទិវាបុណ្យជាតិអ៊ីតាលី
(ថ្ងៃទី២ មិថុនា)និងប្រព្រឹត្តទៅនៅទីក្រុង Milan ចាប់ពីថ្ងៃទី១ ឧសភា ដល់ទី៣១
តុលា ឆ្នាំ២០១៥។ក្នុងអំឡុង៦ខែនេះ ទីក្រុង Milan នឹងក្លាយទៅជាមជ្ឈមណ្ឌលទូ
ទាំងពិភពលោកដោយមានប្រទេសចំនួន១៤០ដែលចូលរួមផ្សារណាត់នេះនឹងដាក់
តាំងបង្ហាញបច្ចេកវិទ្យាដ៏ជឿនលឿនបំផុតរបស់ខ្លួន នាំមកនូវវិធាន ការជាក់ស្ដែង១
ដែលអាចឆ្លើយតបនឹងតម្រូវការនៃជីវភាពរស់នៅនោះគឺធានា សុខភាព សុវត្ថិភាព
និងស្បៀងអាហារគ្រប់គ្រាន់សំរាប់មនុស្សទាំងអស់ ព្រមទាំង ការពារភពផែនដី
និងតុល្យភាពរបស់វាផងដែរ៕