ស្ថានទូតអាស៊ានប្រចាំទីក្រុងហាណូយជួបប្រាស្រ័យកីឡា

(VOVWORLD) -នាព្រឹកថ្ងៃទី២២កក្កដា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅការជួបប្រាស្រ័យកីឡា ក្នុងឱកាសខួបលើកទី៥០នៃទិវាបង្កើតសហគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថ្ងៃទី៨សីហា។ 
ស្ថានទូតអាស៊ានប្រចាំទីក្រុងហាណូយជួបប្រាស្រ័យកីឡា - ảnh 1ឯកអគ្គរដ្ឋទូតប្រទេសអាស៊ានទាំង៦ចូលរួមក្នុងពិធី (រូបថតៈ baoquocte.vn) 

នេះជាសកម្មភាពរួមចំណែកបង្កើន ចំណងសាមគ្គីភាព មិត្តភាព និង ការយល់ដឹងគ្នាទៅវិញទៅមក រវាងស្ថានទូតនៃ បណ្តាប្រទេសអាស៊ានប្រចាំនៅទី ក្រុងហាណូយ ជាមួយក្រសួង ស្ថាប័ននានារបស់វៀតណាម។ លោកស្រី Maria Cynthia P.Pelayo ភារធាវីស្ថានទូតហ្វីលីពីនប្រចាំទីក្រុងហាណូយបានសង្កត់ធ្ងន់ថា៖

        “យើងខ្ញុំសូមថ្លែងអំណរគុណចំពោះក្រសួងការបរទេសវៀតណាមដែលបាន រៀបចំកម្មវិធីជួបប្រាស្រ័យកីឡានេះ។ នាពេលកន្លងទៅ វៀតណាមបានសកម្ម បង្កើនកិច្ចសហប្រតិបត្តិការកីឡារវាងបណ្តាប្រទេសសមាជិកអាស៊ាន ហើយតាម រយៈកម្មវិធីនេះក៏បានសម្តែងនូវការសន្យារបស់វៀតណាមចំពោះផែនការសកម្ម ភាពរបស់អាស៊ាននិងវិស័យកីឡាដំណាក់កាល២០១៦-២០២០”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ