ស្ថានបេសកកម្មវៀតណាម និងកម្ពុជារៀបចំពិធីរំលឹកខួបលើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូត
(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានរំលឹកឡើងវិញអំពីព្រឹត្តិការណ៍ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ហើយអះអាងថា ទោះបីជាបានឆ្លងកាត់ឧបសគ្គ និងការឡើងចុះនៃប្រវត្តិសាស្ត្រក៏ដោយ ប៉ុន្តែចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដ៏ល្អប្រសើររវាងវៀតណាម និងកម្ពុជាត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ។
ស្ថានបេសកកម្មវៀតណាម និងកម្ពុជារៀបចំពិធីរំលឹកខួបលើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូត |
នាថ្ងៃទី ២៤ មុថុនា ពិធី រំលឹកខួបលើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២) ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ លោកឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មវៀតណាម Dang Hoang Giang និង ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មកម្ពុជា លោកកែ សុវណ្ណ និងកម្មាភិបាលនៃស្ថានបេសកកម្មទាំងពីរប្រទេសប្រចាំននៅទីក្រុងញូវយ៉ក បានអញ្ជើញចូលរួមក្នុងពិធីនេះ។
អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានរំលឹកឡើងវិញអំពីព្រឹត្តិការណ៍ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ហើយអះអាងថា ទោះបីជាបានឆ្លងកាត់ឧបសគ្គ និងការឡើងចុះនៃប្រវត្តិសាស្ត្រក៏ដោយ ប៉ុន្តែចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដ៏ល្អប្រសើររវាងវៀតណាម និងកម្ពុជាត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ។
លោកឯកអគ្គរដ្ឋទូតបានអះអាងថា នឹងខិតខំប្រឹងប្រែងថែរក្សា និងពង្រីកទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបាន របស់ប្រទេសទាំងពីរ ឲ្យសក្តិសមជាមួយនឹងការរួមវិភាគទាន និងពលីកម្មរបស់ដូនតាជំនាន់មុនៗ។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ក៏បានអះអាងថា ស្ថានបេសកកម្មវៀតណាមនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថានបេសកកម្មកម្ពុជា រួមចំណែកជំរុញទំនាក់ទំនងទ្វេភាគីឲ្យអភិវឌ្ឍន៍ថែមទៀត ឆ្លើយតបនឹងបំណងប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមវិភាគទានទៅក្នុងការងាររួមរបស់អង្គការសហប្រជាជាតិផងដែរ៕