ស្ថានបេសកកម្មវៀតណាមនៅទីក្រុងហ្សឺណែវបានប្រារព្ធខួបលើកទី ១១១ នៃទិវានារីអន្តរជាតិ

(VOVWORLD) - នាថ្ងៃទី ៨ ខែមិនា ស្ថានបេសកកម្មវៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិដទៃទៀតនៅទីក្រុងហ្សឺណែវប្រទេសស្វីស បានបើកពិធីជួបសំណេះសំណាលក្នុងឱកាសរំលឹក ខួបលើកទី  ១១១ នៃទិវានារីអន្តរជាតិ ៨ មីនា (៨ មីនា ១៩១០ - ៨ មីនា ២០២១)។ 
ស្ថានបេសកកម្មវៀតណាមនៅទីក្រុងហ្សឺណែវបានប្រារព្ធខួបលើកទី ១១១ នៃទិវានារីអន្តរជាតិ            - ảnh 1ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅហ្សឺណែវ លោកស្រី Le Thi Tuyet Mai 

នៅទីនេះឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មវៀតណាម ប្រចាំនៅហ្សឺណែវ លោកស្រី Le Thi Tuyet Mai បានសង្កត់ធ្ងន់ថា៖ កម្មាភិបាលនៃស្ថានបេសកកម្មវៀតណាម និងការិយាល័យតំណាង នៃទីភ្នាក់ងារ វៀតណាម ប្រចាំនៅទីក្រុងហ្សឺណែវ បានអនុវត្តន៍យ៉ាងសកម្ម នូវសមភាពយេនឌ័រ តាមស្ថាប័នផ្ទាល់ខ្លួននិងមានកិត្តិយស ក្នុងការរួមចំណែកលើកកម្ពស់សមភាពយេនឌ័រនៅតាមបណ្តាវេទិកាពហុភាគី នៅទីក្រុងហ្សឺណែវ ក៏ដូចជាមានមោទនភាពដែលវៀតណាមត្រូវបានសហ គមន៍អន្តរជាតិទទួលស្គាល់ដោយសម្រេចបានសមិទ្ធិផលជាច្រើនអំពីសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី។ លោកស្រីឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា វៀតណាមបន្តជំរុញការចូលរួមស្មើភាពគ្នារបស់ស្ត្រីក្នុងតួនាទីដឹកនាំនិងគ្រប់គ្រងនៅគ្រប់កម្រិតនៃការរៀបចំគោលនយោបាយ ជំរុញការច្នៃប្រឌិតនិងសក្តានុពលរបស់ស្ត្រី ដើម្បីឆ្ពោះទៅការអនុវត្តការប្តេជ្ញាចិត្តដែលសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពលេខ ៥ ស្តីពីសមភាពយេនឌ័រនិងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ