ស្ថានភាពជំងឺកូវីដ-១៩ នៅលើពិភពលោក

(VOVWORLD) - នៅតំបន់មជ្ឈិមបូព៌ា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett កាលពីថ្ងៃទី ១ ខែកុម្ភៈ បានឲ្យដឹងថា បណ្ដារដ្ឋមន្រ្តីហៀបនឹងជួបពិភាក្សាគ្នា អំពីការដោះស្រាយរលកកូវីដ-១៩ ដែលបណ្តាលមកពីការរីករាលដាលនៃវីរុសបំប្លែងថ្មីអូមីក្រុង ដែលក្នុងនោះ លោកបានវាយតម្លៃថា "ក្នុងរយៈពេលពី១០ដល់១៤ថ្ងៃខាងមុខនឹងមានលំបាកខ្លាំងណាស់»។

យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយជម្ងឺរាតត្បាតកូវីដ-១៩ដោយមានអ្នកឆ្លងជាង ៧៦,៥ លាននាក់ និងអ្នកស្លាប់ចំនួន ៩១៣.៩០៤ នាក់។ ប្រទេសឥណ្ឌាមានចំនួនអ្នកឆ្លងច្រើនជាងគេទីពីរដោយចំនួនជាង ៤១,៦២ លានករណី ប៉ុន្តែជាប់ចំណាត់ថ្នាក់លេខ ៣ នៅលើពិភពលោកទាក់ទងនឹងចំនួនករណីស្លាប់ដោយមានចំនួន ៤៩៧.៩៩៦ ករណី។ ដោយមានចំនួនករណីឆ្លងជាង ២៥.៦២ លានករណី និងករណីស្លាប់ចំនួន ៦២៨.១៣២ ករណី ប្រេស៊ីលជាប់ចំណាត់ថ្នាក់លេខ ៣ នៅលើពិភពលោកអំពីចំនួនករណីឆ្លង ប៉ុន្តែជាប់ចំណាត់ថ្នាក់លេខ២ទាក់ទងនឹងចំនួនករណីស្លាប់។

នៅតំបន់មជ្ឈិមបូព៌ា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett កាលពីថ្ងៃទី ១ ខែកុម្ភៈ បានឲ្យដឹងថា បណ្ដារដ្ឋមន្រ្តីហៀបនឹងជួបពិភាក្សាគ្នា អំពីការដោះស្រាយរលកកូវីដ-១៩ ដែលបណ្តាលមកពីការរីករាលដាលនៃវីរុសបំប្លែងថ្មីអូមីក្រុង ដែលក្នុងនោះ លោកបានវាយតម្លៃថា "ក្នុងរយៈពេលពី១០ ដល់១៤ថ្ងៃខាងមុខនឹងមានលំបាកខ្លាំងណាស់»។

ជាមួយគ្នានេះដែរ នៅតំបន់អាស៊ីនៅថ្ងៃទី ១ ខែកុម្ភៈ ជប៉ុនបន្តកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីជាង ៨ម៉ឺន ករណីដែលក្នុងនោះដោយឡែកទីក្រុងតូក្យូបានកត់ត្រាថ្ងៃទី ៨ ជាប់ៗគ្នាដែលចំនួនករណីឆ្លងថ្មីលើសពី ១ម៉ឺនករណី ក្នុងមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ