ស្ថានភាពជំងឺកូវីដ១៩នៅលើពិភពលោកក្នុងរយៈពេល២៤ម៉ោងកន្លងមក
(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីឆ្លងជំងឺថ្មីចំនួន ៥៤៨.៧៣១ករណី និងករណីស្លាប់មានចំនួណ៨.៤៦២នាក់។
យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង០ ថ្ងៃទី២២ ខែកក្កដា (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ១៩ សរុបចំនួន ២១២.១៤៥.៧៩១ នាក់ ក្នុងនោះករណីស្លាប់មានចំនួន៤.៤៣៦.៦១៥ករណី។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីឆ្លងជំងឺថ្មីចំនួន ៥៤៨.៧៣១ករណី និងករណីស្លាប់មានចំនួណ៨.៤៦២នាក់។
ជាក់ស្តែង អាមេរិកបាននាំមុខគេលើពិភពលោក ដោយមានករណីឆ្លង COVID-19 ថ្មីចំនួន ៨៦.៤៦១ ករណី ក្នុងរយៈពេល ២៤ ម៉ោង ខណៈឥណ្ឌូណេស៊ីមាននាំមុខពិភពលោកលើចំនួនអ្នកស្លាប់ថ្មីដែលមានអ្នកស្លាប់ចំនួនជាង ១.៣៦១ នាក់ ដោយសារ COVID-១៩ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ។
បច្ចុប្បន្ន សហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៊ីលនៅតែជាប្រទេសចំនួន៣ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនៅលើពិភពលោក ទាក់ទងនឹងចំនួនករណីឆ្លងជំងឺនិងចំនួនករណីស្លាប់៕