ស្ថានភាពជំងឺឆ្លង Covid-19 នៅវៀតណាមនិងលើពិភពលោក

(VOVWORLD) - គិតដល់ព្រឹកថ្ងៃទី២១ឧសភានេះដែរ វៀតណាមក៏បានឆ្លងកាត់ថ្ងៃទី ៣ជាប់ៗគ្នាដែលមិនកត់ត្រាករណីឆ្លងជំងឺពីអ្នកចូលមកពីបរទេសទេ ចាប់ពី ករណីឆ្លងជំងឺចំនួន៤ដែលវិលមកពីអាមេរិកនិងរុស្ស៊ីដែលត្រូវបានប្រកាសកាលពីថ្ងៃទី១៨ ឧសភា កន្លងទៅ។
ស្ថានភាពជំងឺឆ្លង Covid-19 នៅវៀតណាមនិងលើពិភពលោក - ảnh 1 អ្នកជំងឺ Covid-19 នៅវៀតណាមត្រូវបានប្រកាសជាសះស្បើយហើយចាកចេញពីមន្ទីរពេទ្យ។

យោងតាមរបាយការណ៍របស់គណៈកម្មការជាតិដឹកនាំការបង្ការទប់ស្កាត់ជំងឺឆ្លង Covid-19 ថា គិតពីវេលាម៉ោង៦ថ្ងៃទី១៦ មេសា ដល់វេលា ម៉ោង៦ថ្ងៃទី២១ ឧសភា វៀតណាមបានឆ្លងកាត់រយៈពេល៣៥ថ្ងៃជាប់ៗគ្នាដែលមិន កត់ត្រាករណីឆ្លងថ្មីនៅក្នុងសហគមន៍នោះទេ។

គិតដល់ព្រឹកថ្ងៃទី២១ឧសភានេះដែរ វៀតណាមក៏បានឆ្លងកាត់ថ្ងៃទី ៣ជាប់ៗគ្នាដែលមិនកត់ត្រាករណីឆ្លងជំងឺពីអ្នកចូលមកពីបរទេសទេ ចាប់ពី ករណីឆ្លងជំងឺចំនួន៤ដែលវិលមកពីអាមេរិកនិងរុស្ស៊ីដែលត្រូវបានប្រកាសកាលពីថ្ងៃទី១៨ ឧសភា កន្លងទៅ។

ក្នុងពេលជាមួយគ្នានោះ យោងតាមគេហទំព័រស្ថិតិ worldometers.info បានប្រកាសថា គិតដល់វេលាម៉ោង៧កន្លះថ្ងៃទី២១ ឧសភា ពិភពលោក បានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 សរុបចំនួន ៥.០៨២.៤៨៤ករណី ក្នុងនោះមានករណីស្លាប់ចំនួន៣២៩.២៦៨ករណី និងករណីជាសះស្បើយ មានចំនួន២.០២០.១៥១ករណី។

អាមេរិកនៅតែជាប្រទេសដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត ដោយ មានអ្នកឆ្លងជំងឺជាង ១,៥លាននាក់និងអ្នកស្លាប់ជិត៩៥ពាន់នាក់។ បន្ទាប់ មកគឺរុស្ស៊ី ប្រេស៊ីល អេស្ប៉ាញ់និងអង់គ្លេស៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ