ស្ថានភាពជំងឺរាតត្បាត COVID – 19 នៅវៀតណាម និងលើពិភពលោក
(VOVWORLD) - គិតត្រឹមម៉ោង ៦ ថ្ងៃទី ៨ ខែកក្កដា វៀតណាមមិនរកឃើញករណីឆ្លងជំងឺរាតត្បាត COVID – 19 ក្នុងសហគមន៍រយៈពេល ៨៣ ថ្ងៃជាប់ៗគ្នា។ នាបច្ចុប្បន្ននេះ មានករណីឆ្លងជំងឺ COVID – 19 ចំនួន ៣៤៥ / ៣៦៩ នាក់ ត្រូវបានព្យាបាលជាសះស្បើយ (ស្រូបយក៩៣.៥% ) ហើយមានករណីឆ្លងជំងឺចំនួន ២៤ នាក់ កំពុងត្រូវបានព្យាបាលនៅមណ្ឌលសុខាភិបាលនានា។
ពលរដ្ឋ ក្រោយពេលធ្វើចត្តាឡីស័ក (រូបថត៖ TTXVN) |
នៅលើពិភពលោកវិញ យោងតាមគេហទំព័រ worldometers.info បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ៨ ខែកក្កដា ពិភពលោកមានករណីឆ្លងជំងឺ COVID – 19 ប្រមាណ ១២ លាននាក់ ដែលក្នុងនោះមានករណីឆ្លងជំងឺជាង ៥៤៥,៦ ពាន់នាក់ត្រូវស្លាប់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារជំងឺរាតត្បាត COVID- 19។
គួរកត់សម្គាល់ថា ករណីឆ្លងជំងឺ COVID- 19 សរុបនៅអាមេរិកឡាទីន និងតំបន់ Caribe មានចំនួនជាង ៣ លាននាក់។ ក្នុងនោះ ប្រេស៊ីល គឺជាប្រទេស ដែលមានករណីឆ្លងជំងឺ និងស្លាប់ច្រើនបំផុតនៅនៅអាមេរិកខាងត្បូង ហើយជាប់លំដាប់ថ្នាក់លេខ ២ បន្ទាប់ពីសហរដ្ឋអាមេរិក។
នៅទ្វីបអ៊ឺរ៉ុបវិញ រុស្ស៊ីនៅតែជាចំណុចកណ្ដាលនៃជំងឺរាតត្បាត ខណៈដែលនាថ្ងៃទី ៧ ខែកក្កដា រុស្ស៊ីបានរកឃើញករណីឆ្លងជំងឺជាង ៦,៣ ពាន់នាក់បន្ថែម ហើយមានករណីស្លាប់ជិត ២០០ នាក់។
ក្នុងពេលនោះ នៅទ្វីបអាស៊ីវិញ ឥណ្ឌាបានជាប់លំដាប់ថ្នាក់លេខ ៣ នៅលើពិភពលោក អំពីចំនួនអ្នកជំងឺ COVID-19 ផងដែរ៕