ស្ថានភាពជំងឺរាតត្បាត COVID-19 នៅលើពិភពលោក

(VOVWORLD) - យោងតាមទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១៖៣០ នាទីព្រឹកថ្ងៃទី ១៩ ខែមេសា (ម៉ោង UTC) មានករណីឆ្លងជំងឺ COVID-19 ចំនួន ២.៣៣០.៩២១ ករណី និងមានមនុស្សចំនួន ១៦០.៧៥៥ នាក់ត្រូវបានស្លាប់។
ស្ថានភាពជំងឺរាតត្បាត COVID-19 នៅលើពិភពលោក - ảnh 1  (ប្រភព៖ TTXVN)

សហរដ្ឋអាមេរិកនៅតែបន្តជាចំណុចកណ្តាលនៃការផ្ទុះជំងឺរាតត្បាតនៅលើពិភពលោកដោយបានកត់ត្រាថា មានអ្នកស្លាប់ថ្មីចំនួន ១,៨៩១ នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលបានធ្វើឲ្យអ្នកស្លាប់សរុបកើនឡើង ៣៨.៦៤៤ នាក់។ យោងតាមតួរលេខពីសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា រហូតដល់ពេលនេះ សហរដ្ឋអាមេរិកបានកត់ត្រានូវករណីឆ្លងជំងឺសរុបចំនួន ៧៣២,១៩៧ នាក់ ហើយក្លាយទៅជាប្រទេសដែលមានអ្នកឆ្លងជម្ងឺនិងអ្នកស្លាប់ដោយ COVID -19 ដ៏ខ្ពស់បំផុតនៅលើពិភពលោក។ នៅទ្វីបអឺរ៉ុប អ្នកស្លាប់សរុបដោយសារជម្ងឺ COVID-19 បានកើនលើសពី ១០០,០០០ នាក់ ដែលបានក្លាយជាទ្វីបរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងារបំផុតពីជំងឺរាតត្បាតនេះ។ ជាក់ស្ដែង គិតត្រឹមថ្ងៃទី ១៨ ខែមេសា (ម៉ោង UTC) ជំងឺរាតត្បាត COVID-19 បានធ្វើឲ្យមនុស្សចំនួន ១០០.៥០១ នាក់នៅអឺរ៉ុប ត្រូវបាត់បង់ជីវិត ស្រូបយក ២/៣ នៃចំនួនអ្នកស្លាប់សរុបនៅលើសកលលោក។

នៅតំបន់អាស៊ី នាថ្ងៃទី ១៩ ខែមេសា  ជាលើកដំបូងចាប់តាំងពីខែកុម្ភៈកន្លងមក ប្រទេសកូរ៉េខាងត្បូងបានកត់ត្រាករណីឆ្លងជំងឺថ្មីក្នុងមួយថ្ងៃគឺតិចជាង ១០ នាក់។ យោងតាមការស្ថិតិរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់កូរ៉េខាងត្បូង (KCDC) បានបង្ហាញថា គិតត្រឹមម៉ោង១០ (ម៉ោងក្នុងស្រុក) នាថ្ងៃទី ១៩ ខែមេសា ករណីឆ្លងជំងឺសរុបនៅប្រទេសនេះមានចំនួន ១០.៦៦១ នាក់។ រីឯប្រទេសជប៉ុនបានកត់ត្រាករណីឆ្លងជិត ៦០០ ករណីបន្ថែមទៀត ដែលធ្វើឱ្យចំនួនករណីសរុបនៅទូទាំងប្រទេសនេះកើនឡើងដល់ជាង ១ ម៉ឺនករណី ពោលគឺកើនឡើងទ្វេដងក្នុងរយៈពេលតែ ៩ ថ្ងៃតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ