ស្ថានភាពជំងឺរាតត្បាត Covid-19 នៅលើពិភពលោក
(VOVWORLD) - យោងតាមគេហទំព័រស្ថិតិសកលលោក worldmeters.info បានឲ្យដឹងថាគិតត្រឹមម៉ោង ៧ ៖ ៣០ ព្រឹកថ្ងៃទី ១១ ខែឧសភា (តាមម៉ោងវៀតណាម) មានប្រទេសនិងតំបន់ដែនដីចំនួន ២១២ នៅទូទាំងពិភពលោក បានកត់ត្រាអ្នកឆ្លងជំងឺ Covid-19 ចំនួន ៤.១៧៨.១៥៨ នាក់ និងអ្នកស្លាប់ចំនួន ២៨៣.៧៣៤ នាក់។ រីឯករណីជាសះស្បើយមានចំនួន ១.៤៩០.៤៥៦ នាក់។
រូបថតឧទាហរណ៍ (ប្រភព៖ TTXVN) |
សហរដ្ឋអាមេរិកនៅតែជាចំណុចកណ្តាលនៃជំងឺរាតត្បាត Covid-19 ដែលមានអ្នកឆ្លងជំងឺចំនួន ១.៣៦៧ .៦៣៨ នាក់ និងអ្នកស្លាប់ចំនួន ៨០.៧៨៧ នាក់ ។
បន្ទាប់មកគឺជាប្រទេសអេស្ប៉ាញមានអ្នកឆ្លងចំនួន ២៦៤.៦៦៣ នាក់ និងអ្នកស្លាប់ចំនួន ២៦.៦២១ នាក់ ហើយប្រទេសអង់គ្លេសបានវ៉ាដាច់ប្រទេស អ៊ីតាលី ក្លាយទៅជាប្រទេសមានអ្នកឆ្លងជំងឺរាតត្បាត Covid-19 ច្រើនទី៣ នៅលើ ពិភពលោកដោយមានអ្នកឆ្លង ២១៩.១៨៣ នាក់និងអ្នកស្លាប់មានចំនួន ៣១.៨៥០ នាក់ផងដែរ៕