ស្ថានភាពជំងឺរាតត្បាត Covid-19 នៅលើពិភពលោក
(VOVWORLD) - យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ៨ ព្រឹកនាថ្ងៃទី ៨ ខែមិថុនា (តាមម៉ោងវៀតណាម) ពិភពលោកបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 សរុបចំនួន ៧.០៨៥. ៧០២ ករណី ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ៤០៥.២៧២ នាក់។
បញ្ជូនអ្នកជំងឺ COVID-19 ទៅកាន់មន្ទីរពេទ្យនៅប្រទេសប្រេស៊ីល នាថ្ងៃទី ៤ ខែមិថុនាឆ្នាំ ២០២០ (រូបថត៖ THX / TTXVN) |
នៅទ្វីបអាមេរិក ជាពិសេសអាមេរិក ឡាទីន កំពុងតែទទួលរងការវិវត្តន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាតសកល Covid-19 ផងដែរ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឺ COVID-19 នៅលើពិភពលោក ដែលមានអ្នកឆ្លងជំងឺចំនួន ២.០០៧.៤៤៩ នាក់ និងមានអ្នកស្លាប់ចំនួន ១១២.៤៦៩ នាក់។
បន្ទាប់មកគឺប្រទេសប្រេស៊ីលដែលមានករណីឆ្លងជំងឺ COVID-19 ចំនួន ១៩ ៦៩១.៩៦២ នាក់និងអ្នកស្លាប់មានចំនួន ៣៦.៤៩៩ នាក់។ រីឯប្រទេសផ្សេងទៀតដែលមានអ្នកឆ្លងជំងឺ Covid-19 យ៉ាងច្រើន រួមមានប្រទេសរុស្ស៊ី អង់គ្លេស បារាំងនិងអ៊ីតាលី៕