ស្ថានភាពជំងឺរាតត្បាត Covid-19 នៅលើពិភពលោក
(VOVWORLD) - អង្គការសុខភាពពិភពលោក (WHO) បានទទួសស្គាល់ថា ជាថ្ងៃដែលមានចំនួនករណីឆ្លងជំងឺ Covid-19 នៅកម្រិតខ្ពស់ឯតទគ្គកម្ម ពោលគឺមានអ្នកឆ្លងជំងឺ Covid-19 សរុបចំនួន ២៣០.៣៧០ នាក់ ក្នុងរយៈពេល ២៤ ម៉ោង ។
បុគ្គលិកពេទ្យមើលថែអ្នកជម្ងឺ (រូបថតៈ AFP / TTXVN) |
យោងតាមគេហទំព័រ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ៧ និង ៣០ នាទី នាថ្ងៃទី ១៣ ខែកក្កដា (តាមម៉ោងវៀតណាម) ពិភពលោកបានរកឃើញករណីឆ្លងជំងឺរាតត្បាត Covid-19 សរុបចំនួន ១៣.០២៧.៨៣៥ នាក់ ដែលក្នុងនោះមានអ្នកជំងឺចំនួន ៥៧១.០៧៦ ត្រូវស្លាប់។ សហរដ្ឋអាមេ រិកគឺជាចំណុចកណ្ដាល នៃជំងឺរាត ត្បាតនេះ ពោលគឺមានករណីឆ្លងជំងឺសរុបចំនួន ៣.៤១៣.៩៤១ នាក់ និងមានចំនួន ១៣៧.៧៨២ នាក់ស្លាប់។
កាលពីថ្ងៃទី ១២ ខែកក្កដា អង្គការសុខភាពពិភពលោក (WHO) បានទទួសស្គាល់ថា ជាថ្ងៃដែលមានចំនួនករណីឆ្លងជំងឺ Covid-19 នៅកម្រិតខ្ពស់ឯតទគ្គកម្ម ពោលគឺមានអ្នកឆ្លងជំងឺ Covid-19 សរុបចំនួន ២៣០.៣៧០ នាក់ ក្នុងរយៈពេល ២៤ ម៉ោង ៕